VOV WorldVOV World
សហគមន៍ជនវៀតណាមនៅអង់ហ្គោឡាអំណរឆ្នាំថ្មី
31/12/2014 12:11
Vovworld-នៅរដ្ឋធានី Luanda គណៈប្រតិបត្តិនៃសមាគម ជនវៀតណាម​នៅ​អង់ហ្គោឡាទើបនឹងបានសហការ
សហគមន៍ជនវៀតណាមនៅអង់ហ្គោឡាអំណរឆ្នាំថ្មី
សហគមន៍ជនវៀតណាមនៅអង់ហ្គោឡាអំណរឆ្នាំថ្មី (yome.vn)         Vovworld-នៅរដ្ឋធានី Luanda គណៈប្រតិបត្តិនៃសមាគមជនវៀតណាម​នៅ ​អង់ហ្គោឡាទើបនឹងបានសហការជាមួយស្ថានទូតវៀតណាមប្រចាំនៅ​អង់ហ្គោឡា រៀបចំពិធីអំណរឆ្នាំថ្មី២០១៥។ នៅពិធីនេះ លោក Pham Van Duc អនុប្រធាន អចិន្ត្រៃយ៍សមាគមបានវាយតំលៃខ្ពស់រាល់សកម្មភាពលេចធ្លោរបស់សមាគមក្នុង ឆ្នាំ២០១៤ដែលគំរូគឺការរៀបចំមីទ្ទីងជួយជ្រោមជ្រែងសកម្មភាព​ការពារអធិបតេយ្យ ភាពនៅសមុទ្រខាងកើត រៃងង្គាសប្រាក់ជិត១ពាន់៣រយ​លានដុងដើម្បីជួយឧបត្ថម្ភ ប៉ូលីសសមុទ្រកំលាំងត្រួតពិនិត្យនេសាទនិងអ្នក​នេសាទវៀតណាមជាដើម។ ថ្លែង មតិនៅពិធីនេះឯកអគ្គរដ្ឋទូតវៀតណាម​ប្រចាំ​នៅអង់ហ្គោឡាលោក Do Ba Khoa បានអំពាវនាវសហគមន៍ជនវៀតណាម អង្គភាពអាជីវកម្មវៀតណាមនៅអង់ហ្គោឡា បន្តរួមចំណែកសំរាប់កសាង​ប្រទេសជាតិ៕