សហគមន៍អន្តរជាតិព្រួយបារម្ភចំពោះស្ថានភាពអស្ថិរភាពនៅរដ្ឋធានីរបស់អ៊ុយក្រែន
01/09/2015 11:00
(VOVworld) – បណ្ដាអង្គការអន្តរជាតិជួរមុខលើពិភព លោកដូចជាអ.ស.ប. សហភាពអឺរ៉ុបអង្គការសន្តិសុខ និងសហប្រតិបត្តិការអឺរ៉ុប (OSCE) សហភាពអឺរ៉ុប (EU) និងអាមេរិកបានសម្តែងនូវការព្រួយបារម្ភដ៏ ជ្រាលជ្រៅចំពោះស្ថានភាព អស្ថិរភាពដែលបាន កើតមានឡើងនាថ្ងៃទី ៣១ សីហា នៅរដ្ឋធានីកៀវ របស់អ៊ុយ ក្រែនបន្ទាប់ពីរដ្ឋសភានៃប្រទេសនេះ អនុម័តលើការធ្វើវិសោធនកម្មស្តីពីការបែងចែក សិទ្ធិអំណាច។

សហគមន៍អន្តរជាតិព្រួយបារម្ភចំពោះស្ថានភាពអស្ថិរភាពនៅរដ្ឋធានីរបស់អ៊ុយក្រែន (Image: VNA) (VOVworld) – បណ្ដាអង្គការអន្តរជាតិជួរមុខលើពិភពលោកដូចជាអ.ស.ប. សហភាពអឺរ៉ុបអង្គការសន្តិសុខនិងសហប្រតិបត្តិការអឺរ៉ុប (OSCE) សហភាព អឺរ៉ុប (EU) និងអាមេរិកបានសម្តែងនូវការព្រួយបារម្ភដ៏ជ្រាលជ្រៅចំពោះស្ថាន ភាព អស្ថិរភាពដែលបានកើតមានឡើងនាថ្ងៃទី ៣១ សីហា នៅរដ្ឋធានីកៀវ របស់អ៊ុយ ក្រែនបន្ទាប់ពីរដ្ឋសភានៃប្រទេសនេះអនុម័តលើការធ្វើវិសោធនកម្ម ស្តីពីការបែងចែកសិទ្ធិអំណាច។ អគ្គលេខាធិការ អ.ស.ប. លោក Ban Ki-moon បានអំពាវនាវឲ្យភាគីទាំងឡាយចូលរួមដំណើរការចរចារនយោបាយនៅអ៊ុយ ក្រែនត្រូវអត់ធ្មត់ដោះស្រាយការខ្វែងគំនិតដោយសន្តិវិធីតាមច្បាប់អ៊ុយក្រែន។ សមាជិការគណៈកម្មាធិការអឺរ៉ុបទទួលបន្ទុកគោលនយោបាយកិច្ចការបរទេស និង សន្តិសុខ លោកស្រី Federica Mogherini បានសង្កត់ធ្ងន់ថា៖ មិនអាចអនុញ្ញត្តិ ឲ្យ ស្ថានភាពអំពើហឹង្សារនៅក្រុងកៀវបំផ្លិចបំផ្លាញកិច្ចព្រមព្រៀងទីក្រុង Minsk ឡើយ។ រីឯខ្លួនវិញ ប្រធានមហាសន្និបាតសភា OSCE លោក Ilkka Kanerva បានថ្កោលទោសយ៉ាងខ្លាំងបណ្ដាការប៉ះទង្គិចនាថ្ងៃទី ៣១ សីហា នៅអ៊ុយក្រែន ។ ក្នុងពេលនោះ អ្នកនាំពាក្យរងក្រសួងការបរទេសអាមេរិក លោក Mark Toner បានប្រកាសថា៖ វ៉ាស៊ីនតោនគាំទ្រការអនុម័តលើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ របស់រដ្ឋសភាអ៊ុយក្រែន៕
Related







