VOV WorldVOV World
សហគមន៍អន្តរជាតិវាយដំលៃខ្ពស់ការដែលវៀតណាមអនុវត្តតម្លាភាពចំណាយ។
28/03/2012 11:00
នាថ្ងៃទី២៨មិនានៅក្រុងហាណូយដំណាងអង្គការ សហប្រជាជាតិ គណៈ​កម្មាធិការ​​អឺរ៉ុប រដ្ឋាភិបាល ប្រទេសជាសមាជិកសហភាពអឺរុប គណៈប្រតិភូ​ សហភាព​អឺរុប​(EU)​និង​រដ្ឋាភិបាលវៀតណាមបាន ចុះហត្ថលេខាលើឯកសារ​ណែនាំថ្មីអំពីការអនុវត្ត លើ​បញ្ជីឈ្មោះកំរិតបទដ្ឋានសំរាប់ចំណាយក្នុង ប្រទេសនៃបណ្ដាគំរោងការ ODA នៅ​វៀតណាម -ឯកសារបច្ចុប្បន្នកម្មឆ្នាំ២០១២។
សហគមន៍អន្តរជាតិវាយដំលៃខ្ពស់ការដែលវៀតណាមអនុវត្តតម្លាភាពចំណាយ។
ពិធីចុះហត្ថលេខាលើឯកសារណែនាំថ្មីអំពីការអនុវត្តលើបញ្ជីឈ្មោះកំរិតបទដ្ឋានសំរាប់ចំណាយក្នុងប្រទេសនៃបណ្ដាគំរោងការ ODA នៅវៀតណាម-ឯកសារបច្ចុប្បន្នកម្មឆ្នាំ២០១២។ VOV-នាថ្ងៃទី២៨មិនានៅក្រុងហាណូយដំណាងអង្គការសហប្រជាជាតិ គណៈ​ កម្មាធិការ​​អឺរ៉ុប រដ្ឋាភិបាលប្រទេសជាសមាជិកសហភាពអឺរុប គណៈប្រតិភូ​ សហភាព​អឺរុប​(EU)​និង​រដ្ឋាភិបាលវៀតណាមបានចុះហត្ថលេខាលើឯកសារ​ ណែនាំថ្មីអំពីការអនុវត្តលើ​បញ្ជីឈ្មោះកំរិតបទដ្ឋានសំរាប់ចំណាយក្នុងប្រទេស នៃបណ្ដាគំរោងការ ODA នៅ​វៀតណាម-ឯកសារបច្ចុប្បន្នកម្មឆ្នាំ២០១២។ ឯកសារស្តីពី “កំរិតចំណាយរបស់អង្គការ​សហប្រជាជាតិនិងEU”នេះនឹងបង្ក មូលដ្ឋានដើម្បី​គ្រប់​​​​​​គ្រងជំនួយអភិវឌ្ឍន៍ជាផ្លូវ​ការ​​យ៉ាងច្បាស់លាស់និងតម្លាភាព នៅវៀតណាម រួមចំណែកជាក់ស្តែងក្នុងការ​លើក​កំពស់ប្រសិទ្ធភាពជំនួយក្នុង ក្របខ័ណ្ឌនៃសេចក្តីថ្លែងការហាណូយអំពីប្រសិទ្ធភាព​ជំនួយ។ ការអនុវត្តរាល់ កំរិតចំណាយដែល​ទើប​នឹងបច្ចុប្បន្នកម្មជាការ​ខំប្រឹងប្រែង​មួយ​ក្នុង​ចំណោមការ ខំប្រឹងប្រែងសំខាន់សំដៅបន្ត​កែលំះរដំណើរបែបបទ​របស់បណ្ដាអង្គការផ្តល់ ជំនួយ​អភិវឌ្ឍន៍​នៅវៀតណាមនិងកាត់បន្ថយ​ចំណាយសំរាប់ស្ថាប័នអនុវត្ត។ នៅពិធី​ចុះ​ហត្ថលេខា លោក Andris Piebalgs អគ្គស្នងការទទួលបន្ទុកការអភិវឌ្ឍន៍ នៃ​សហភាពអឺរុបបានវាយតំលៃខ្ពស់ការ​ខំប្រឹង​ប្រែងរបស់រដ្ឋាភិបាលវៀតណាម ក្នុងការតម្លាភាពបនីយកម្មចំណាយ៕

More