សហរដ្ឋអាមេរិកស្នើអនុវត្តន៍ពន្ធនាំចូលថ្មីលើដៃគូពាណិជ្ជកម្មចំនួន ១៤
មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បានឱ្យដឹងថា ទីក្រុងវ៉ាស៊ីនតោនបានស្នើឱ្យដាក់ពន្ធលើការនាំចេញពីប្រទេសចិន បង់ក្លាដែស កម្ពុជា សហភាពអឺរ៉ុប (EU) ឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុន កូរ៉េខាងត្បូង ម៉ាឡេស៊ី សិង្ហបុរី ស្វីស តៃវ៉ាន់ (ចិន) ថៃ និងវៀតណាម។ កាយវិការនេះ កើតឡើងបន្ទាប់ពីតុលាការកំពូលសហរដ្ឋអាមេរិកក្នុងខែកុម្ភៈ ឆ្នាំ២០២៦ បានបដិសេធការប្រើប្រាស់ច្បាប់អំណាចសេដ្ឋកិច្ចអន្តរជាតិបន្ទាន់ ដើម្បីដាក់ពន្ធនាំចូលយ៉ាងទូលំទូលាយ។ ក្នុងបរិបទដែលរដ្ឋបាលរបស់លោក ដូណាល ត្រាំ បានអះអាងថា ការដាក់ពន្ធនេះនឹងជួយការពារផលិតកម្ម និងបង្កើតការងារក្នុងស្រុក សេដ្ឋវិទូជាច្រើនបានព្រមានថា វិធានការនេះអាចបង្កើនតម្លៃទំនិញ និងពន្យារសម្ពាធអតិផរណា៕




