សិក្ខាសាលា “៣០ឆ្នាំផ្លាស់ប្ដូរថ្មីវិស័យយោធាការពារប្រទេស-សមិទ្ធិផលនិងបទពិសោធន៍”
13/12/2016 10:15
(VOVworld) - សិក្ខាសាលាប្រមូលផ្ដុំលើការអះអាង នូវការដឹកនាំ បញ្ជាណែនាំដ៏ត្រឹមត្រូវ ភ្លឺស្វាងនិង ទស្សនៈវិស័យយុទ្ធសាស្ត្ររបស់បក្សកុម្មុយនីស្តវៀត ណាមក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មី ក៏ដូចជាតួនាទីដឹកនាំ លើគ្រប់វិស័យរបស់បក្សចំពោះកងទ័ពប្រជាជនវៀតណាមក្នុងការងារផ្លាស់ប្ដូរថ្មីវិស័យយោធាការពារប្រទេស ឆ្លើយតបនឹងតម្រូវការ ភារកិច្ចក្នុងស្ថានភាពថ្មី។

ឧត្តមសេនីយ៍ត្រី Nguyen Phuong Dien ថ្លែងមតិនៅសន្និសីទកាសែត (រូបថត៖qdnd.vn) (VOVworld) - សិក្ខាសាលាវិទ្យាសាស្ត្រដោយប្រធានបទ “៣០ឆ្នាំផ្លាស់ប្ដូរថ្មី វិស័យ យោធាការពារប្រទេស-សមិទ្ធិផលនិងបទពិសោធន៍” នឹងប្រព្រឹត្តទៅនាថ្ងៃ ទី១៦ ធ្នូ នៅទីក្រុងហាណូយ។នៅសន្និសីទកាសែតនាព្រឹកថ្ងៃទី១៣ ធ្នូ ឧត្តម សេនីយ៍ត្រី Nguyen Phuong Dien អនុប្រធាននាយកដ្ឋានឃោសនានិងហ្វឹកហ្វឺន អគ្គនាយក ដ្ឋាននយោបាយកងទ័ពប្រជាជនវៀតណាម បានឲ្យដឹងថា សិក្ខាសាលា ប្រមូល ផ្ដុំលើការអះអាងនូវការដឹកនាំ បញ្ជាណែនាំដ៏ត្រឹមត្រូវ ភ្លឺស្វាងនិងទស្សនៈ វិស័យយុទ្ធ សាស្ត្ររបស់បក្សកុម្មុយនីស្តវៀតណាមក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មី ក៏ដូច ជាតួនាទីដឹក នាំលើគ្រប់វិស័យរបស់បក្សចំពោះកងទ័ពប្រជាជនវៀតណាមក្នុងការ ងារផ្លាស់ប្ដូរថ្មីវិស័យយោធាការពារប្រទេស ឆ្លើយតបនឹងតម្រូវការ ភារកិច្ចក្នុងស្ថាន ភាពថ្មី។ ឧត្តមសេនីយ៍ត្រី Nguyen Phuong Dien ឲ្យដឹងថា៖ “សិក្ខាសាលា “៣០ឆ្នាំផ្លាស់ប្ដូរថ្មីវិស័យយោធាការពារប្រទេស-សមិទ្ធិផលនិង បទ ពិសោធន៍ជាកិច្ចការមានអត្ថន័យដ៏ជាក់ស្ដែង រួមចំណែកសំខាន់ក្នុងការអះ អាងនូវ តួនាទីដឹកនាំរបស់បក្សកុម្មុយនីស្តវៀតណាមចំពោះការងារផ្លាស់ប្ដូរថ្មីភារ កិច្ចការពារប្រទេស ដែលក្នុងនោះកងទ័ពប្រជាជនវៀតណាមដើរតួនាទីដ៏សែន សំខាន់ក្នុងការកសាងនិងការពារមាតុប្រទេស”៕
Related







