VOV WorldVOV World
សិក្ខាសាលារួមមតិជាមួយពង្រាងរបាយការណ៍របស់រដ្ធាភិបាល
01/02/2012 10:23
សិក្ខាសាលារួមមតិចំពោះពង្រាងរបាយការណ៍របស់ រដ្ធាភិបាលអំពីការងារបូកសរុបការអនុវត្តរដ្ធធម្មនុញ្ញ ឆ្នាំ១៩៩២មុន ពេល ដាក់ជូន រដ្ធាភិបាលពិនិត្យមើល។
សិក្ខាសាលារួមមតិជាមួយពង្រាងរបាយការណ៍របស់រដ្ធាភិបាល
រដ្ធធម្មនុញ្ញសាធារណៈរដ្ធសង្គមនិយមវៀតណាមឆ្នាំ១៩៩២ នាថ្ងៃទី១កុម្ភៈ គណៈកម្មាធិការបញ្ជាការងារបូកសរុបអនុវត្តរដ្ធធម្មនុញ្ញឆ្នាំ ១៩៩២ នៃរដ្ធាភិបាលវៀតណាមបានរៀបចំសិក្ខាសាលារួមមតិចំពោះពង្រាង របាយការណ៍របស់ រដ្ធាភិបាលអំពីការងារបូកសរុបការអនុវត្តរដ្ធធម្មនុញ្ញឆ្នាំ ១៩៩២មុនពេលដាក់ជូនរដ្ធាភិបាលពិនិត្យមើល។ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ធមន្ត្រី Nguyen Xuan Phuc ប្រធានគណៈកម្មាធិការបញ្ជាការងារ បូកសរុបការអនុវត្ត រដ្ធធម្មនុញ្ញឆ្នាំ១៩៩២នៃ រដ្ធាភិបាលបានវាយដំលៃខ្ពស់ ការដែលបណ្ដាដំបន់ ក្រសួង ស្ថាប័នបានរៀបចំ ការងារបូកសរុបការអនុវត្ត រដ្ធធម្មនុញ្ញឆ្នាំ១៩៩២ យ៉ាងទៀងទាត់។ ដល់ឥឡូវនេះដំបន់ចំនួន៦៣ក្នុង ទូទាំងប្រទេសបានមាន របាយការណ៍។ នេះក៏ជាឪកាសដើម្បីបង្កកំលាំង ចលករ ថ្មី ជំរុញខ្លាំងកិច្ចការ ផ្លាស់ប្ដូរថ្មី ក្នុងនោះសង្កត់ថ្ងន់ទៅលើការជំរុញ កំណែទំរង់សេដ្ធកិច្ច កំណែទំរង់ នយោបាយ កសាងនិងសុក្រិដ្ធ នីតិរដ្ធ សង្គមនិយម៕

More