VOV WorldVOV World
សិក្ខាសាលាសិទ្ធិកុមារក្នុងច្បាប់ជាតិនិងអន្តរជាតិ។
11/12/2012 10:24
VOV-នាព្រឹកថ្ងៃទី១១ធ្នូនៅក្រុងហាណូយ គណៈ កម្មាធិការវប្បធម៍អប់រំ​យុវជន​កុមារ​ជំទង់របស់ រដ្ឋសភាបានសហការជាមួយមូលនិធិកុមារអ.ស.ប បាន​រៀបចំ​សិក្ខាសាលា “សិទ្ធិកុមារក្នុងច្បាប់ជាតិ និងអន្តរជាតិ វាយតំលៃ​ស្ថានភាពអនុវត្តសិទ្ធិកុមារនៅវៀតណាម”។
សិក្ខាសាលាសិទ្ធិកុមារក្នុងច្បាប់ជាតិនិងអន្តរជាតិ។
សិក្ខាសាលាសិទ្ធិកុមារក្នុងច្បាប់ជាតិនិងអន្តរជាតិ។         VOV-នាព្រឹកថ្ងៃទី១១ធ្នូនៅក្រុងហាណូយ គណៈកម្មាធិការវប្បធម៍អប់រំ​ យុវជន​កុមារ​ជំទង់របស់រដ្ឋសភាបានសហការជាមួយមូលនិធិកុមារអ.ស.ប បាន​រៀបចំ​សិក្ខាសាលា “សិទ្ធិកុមារក្នុងច្បាប់ជាតិនិងអន្តរជាតិ វាយតំលៃ​ស្ថានភាពអនុវត្តសិទ្ធិកុមារនៅវៀតណាម”។ មតិជាច្រើននៅសិក្ខាសាលា បានចាត់​ទុកថា ប្រព័ន្ធគោលនយោបាយច្បាប់អំពីកុមារនៅវៀតណាមក្នុង រយៈពេលកន្លង​ទៅកាន់តែបានសុក្រិដ្ឋពីមួយថ្ងៃទៅមួយថ្ងៃ។ សិទ្ធិកុមារក្នុង ប្រព័ន្ធច្បាប់នៅ​វៀត​ណាមជាសារវន្តឯកភាពជាមួយសិទ្ធិកុមារដែលត្រូវបាន កំណត់ក្នុងអនុសញ្ញារបស់អ.ស.ប។ លោកស្រី Ngo Thi Minh អនុប្រធានគណៈ កម្មាធិការវប្បធម៍​អប់រំ​យុវជន​កុមារជំទង់របស់រដ្ឋសភាបានឲ្យដឹងថា៖         “ដើម្បីឈានទៅវិសោធនកម្មច្បាប់ថែទាំគាំពារអប់រំកុមារ បញ្ហាអនុវត្តសិទ្ធិ​ កុមារ​របៀបទាក់ទងផ្ទាល់របស់ច្បាប់ដើម្បីឲ្យកុមារបានអនុវត្តសិទ្ធិរបស់ខ្លួន យ៉ាងល្អ​បំផុតនិងកំណត់វ័យអាយុរបស់កុមារយ៉ាងម៉េចក៏ដូចជារាល់កំហិតក្នុង ឯកសារ​ច្បាប់ជាតិត្រូវបានយកចិត្តទុកដាក់៕”

More