សិក្ខាសាលាស្ដីពី៖កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វៀតណាម - ឡាវ
02/11/2014 08:44
(VOV)_សិក្ខាសាលាស្ដីពី៖កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រវាងបណ្ដាខេត្តនៅតំបន់ Tay Nguyen - តំបន់បែកខាងត្បូង ភាគកណ្ដាលវៀតណាម ជាមួយបណ្ដាខេត្តនៅភាគកណ្ដាលឡាវ លើកទី២ ត្រូវបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២ វិច្ឆកា
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc (VOV)_សិក្ខាសាលាស្ដីពី៖កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រវាងបណ្ដាខេត្តនៅ តំបន់ Tay Nguyen - តំបន់បែកខាងត្បូង ភាគកណ្ដាលវៀតណាម ជាមួយបណ្ដាខេត្ត នៅភាគកណ្ដាលឡាវ លើកទី២ ត្រូវបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២ វិច្ឆកា នៅទីក្រុង Quy Nhon ខេត្ត Binh Dinh (ភាគកណ្ដាលវៀតណាម) ក្រោមសហអធិបតីភាពរបស់ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងឧបនាយករដ្ឋមន្ត្រីឡាវ លោក Somsavad Lengsavat ។ ថ្លែងមតិនៅទីនេះ លោក Nguyen Xuan Phuc បានអះ អាងថា៖ដោយមានបណ្ដាឧត្តមភាពអំពីទីតាំងភូមិសាស្ត្រ ទំនាក់ទំនងប្រជាជនជិត ស្និទ្ធ នោះគឺជាលក្ខណះងាយស្រួលដើម្បីអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរជំរុញ ខ្លាំងវិនិយោគ ពាណិជ្ជកម្មទ្វេភាគី និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទេសចរណ៍។ លោក Nguyen Xuan Phuc បានស្នើថា៖នាពេលខាងមុខ បណ្ដាស្ថាប័ន និងអង្គភាព អាជីវកម្មនៃប្រទេសទាំងពីរ ត្រូវបន្តជំរុញខ្លាំងការសុក្រិតកិច្ចព្រមព្រៀងផ្សេងៗ ដែល ទាក់ទិនដល់ពាណិជ្ជកម្ម វិនិយោគ …លៗ “ បន្ទាប់ពីកិច្ចប្រជុំ នេះ កម្មាភិបាលនៃប្រទេសទាំងពីរ បណ្ដាវិនិយោគិន ត្រូវ ប្រមូលផ្តុំប្រភពកម្លាំងដើម្បីជំរុញល្បឿនអនុវត្តគំរោងការណ៍វិនិយោគផ្សេងៗដែល បានអនុម័ត ធានាល្បឿន គុណភាព គោរពច្បាប់របស់ឡាវ។ ទន្ទឹមមនឹងនោះក៏ត្រូវ លើកកំពស់ការទទួលខុសត្រូវចំពោះសង្គម បង្កើតបន្ថែមការងារធ្វើ ការពារបរិស្ថាន រួមចំណែកជាក់ស្ដែងក្នុងការងារកាត់បន្ថយភាពក្រីក្រ ធានាសុខុមាលភាពសង្គម…លៗ៕”
Related







