សិល្បៈករអន្តរជាតិចំនួន២០ក្រុមចូលរួម Festival Hue ២០១៦
20/03/2016 08:34
(VOVworld) - លោក Nguyen Dung អនុប្រធានគណៈ កម្មាធិការប្រជាជនខេត្ត Thua Thien – Hue និងជាប្រធាន គណៈចាត់តាំង Festival Hue ២០១៦បានឲ្យដឹងថា គិត រហូតដល់ពេលនេះ មានក្រុមសិល្បៈករចំនួន៤២ក្រុម នៅក្នុងនិងក្រៅប្រទេសចូលរួម Festival Hue ឆ្នាំនេះ ក្នុងនោះមានសិល្បៈករអន្តរជាតិចំនួន២០ក្រុមមកពី១៥ប្រទេស។

កម្មវិធីសំដែងសិល្បៈមួយក្នុង Festival Hue ២០១៤ (រូបថត៖Minh Đức/TTXVN) (VOVworld) - លោក Nguyen Dung អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Thua Thien – Hue និងជាប្រធានគណៈចាត់តាំង Festival Hue ២០១៦បានឲ្យ ដឹងថាគិត រហូតដល់ពេលនេះ មានក្រុមសិល្បៈករចំនួន៤២ក្រុមនៅក្នុងនិងក្រៅប្រទេសចូល រួម Festival Hue ឆ្នាំនេះ ក្នុងនោះមានសិល្បៈករអន្តរជាតិចំនួន ២០ក្រុមមកពី១៥ ប្រទេស។ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ មេសាដល់ថ្ងៃ ទី៤ ឧសភា Festival Hue ២០១៦ មានប្រធានបទ “កេរ្តិ៍ដំណែលវប្បធម៌ជាមួយ ការធ្វើសមាហរណកម្មនិងអភិវឌ្ឍន៍”។ នេះជា Festival លើកទី៩ដែលត្រូវបាន រៀបចំឡើងដោយទ្រង់ទ្រាយជាតិនិងអន្តរ ជាតិដែលមានការចូលរួមរបស់ក្រុម សិល្បៈករឆ្នើមជាច្រើន ហើយគ្រោងនឹងនាំ មកនូវពិធីបុណ្យមួយមានលក្ខណៈ សហគមន៍ ថ្មីថ្មោង និងគួរឲ្យចាប់អារម្មណ៍។ ក្រៅពីកម្មវិធីសំដែងសិល្បៈពោរពេញទៅដោយលក្ខណៈវិសេសវិសាលនៃខឿន វប្បធម៌ខុសគ្នាលើពិភពលោកនោះ រាល់តំលៃកេរ្តិ៍ដំណែលវប្បធម៌សិល្បៈវៀត ណាម ជាពិសេសគឺវប្បធម៌ Hue នឹងត្រូវបានបង្ហាញក្នុង Festival Hue ២០១៦តាម រយៈកម្មវិធីរាត្រីបរមរាជវាំង៕
Related







