សកលវិទ្យាល័យជាតិទីក្រុងហូជីមិញជាមណ្ឌលប្រមូលផ្តុំអ្នកប្រាជ្ញនិងបញ្ញា
03/10/2016 10:17
(VOV)_ក្នុងជំនួបសំណេះសំណាល នាថ្ងៃទី៣តុលា ដោយប្រធានបទ៖បដិវត្តន៍ឧស្សាហកម្ម លើកទី៤-ឱកាសអភិវឌ្ឍន៍ និងការលំបាកសាកល្បងសន្តិសុខក្រៅប្រពៃណី ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអោយដឹងថា៖

សកលវិទ្យាល័យជាតិទីក្រុងហូជីមិញជាមណ្ឌលប្រមូលផ្តុំអ្នកប្រាជ្ញនិងបញ្ញា (VOV)_ក្នុងជំនួបសំណេះសំណាល នាថ្ងៃទី៣តុលា ដោយប្រធានបទ៖បដិវត្តន៍ឧស្សាហកម្ម លើកទី៤-ឱកាសអភិវឌ្ឍន៍ និងការលំបាកសាកល្បងសន្តិសុខក្រៅប្រពៃ ណី ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអោយដឹងថា៖ វៀតណាមកំពុង ជំរុញខ្លាំងឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្ម និងធ្វើសមាហរណកម្មអន្តរជាតិ ដូច្នេះ បដិវត្តន៍ឧស្សាហកម្មលើកទី៤ របស់ពិភពលោកនឹងជះឥទ្ធិពលយ៉ាងខ្លាំង ចំ ពោះវៀតណាម។ ប្រធានរដ្ឋ លោក Tran Dai Quang បានលើកច្បាស់ថា៖ “ សក្ដានុភាពអភិវឌ្ឍន៍របស់វៀតណាម នាបច្ចុប្បន្ន គឺធំធេងណាស់ វៀតណាម កំពុងស្ថិតក្នុងដំណាក់កាលប្រជាជនក្នុងវ័យពេញកម្លាំងពលកម្ម ប៉ុន្តែការលំបាក សាកល្បងចំពោះវៀតណាម នោះគឺត្រូវក្តាប់ជាប់ ឱកាសល្អ ដែលបដិវត្តន៍ឧស្សាហកម្ម លើកទី៤នាំមក។ ហើយពីនោះជំរុញគំលាតអភិវឌ្ឍន៍ជាមួយប្រទេសជឿនលឿននានា សម្រេចគោលដៅក្លាយទៅជាប្រទេសឧស្សាហកម្មតាមទិសទំនើប៕”
Related






