VOV WorldVOV World
សកម្មភាពជាច្រើនក្នុងឱកាសទិវាកុមារអន្តរជាតិ ទី១មិថុនា។
30/05/2013 09:05
VOV-រំលឹកខួបអនុស្សាវរីយ៍ទិវាកុមារអន្តរជាតិទី ១មិថុនា នៅដំបន់ជាច្រើន​លើទូទាំងប្រទេសវៀតណាម បានប្រព្រឹត្តទៅសកម្មភាពជាក់ស្ដែងសំរាប់កុមារ។
សកម្មភាពជាច្រើនក្នុងឱកាសទិវាកុមារអន្តរជាតិ ទី១មិថុនា។
មន្ទីរការងារយុទ្ធជនពិការនិងសង្គមកិច្ចខេត្ត Quang Tri ប្រគល់រង្វាន់និងទទួលជួយឧបត្ថម្ភកុមារសិស្សានុស្សិសក្រីក្ររៀនពូកែ (baomoi.com)         VOV-រំលឹកខួបអនុស្សាវរីយ៍ទិវាកុមារអន្តរជាតិទី១មិថុនា នៅដំបន់ជាច្រើន​លើទូទាំងប្រទេសវៀតណាមបានប្រព្រឹត្តទៅសកម្មភាពជាក់ស្ដែងសំរាប់កុមារ។​ នាថ្ងៃទី២៩ឧសភា មន្ទីរការងារយុទ្ធជនពិការនិងសង្គមកិច្ចខេត្ត Quang Tri និង​ដំណាងបណ្ដាអង្គភាពប្រគល់រង្វាន់និងទទួលជួយឧបត្ថម្ភកុមារសិស្សានុស្សិស​ក្រីក្ររៀនពូកែនិងសិស្សានុស្សិសមានស្ថានភាពលំបាកជាពិសេសដំបន់ជនរួម​ ជាតិភាគតិចរបស់ស្រុក Huong Hoa ចំនួន១០០នាក់។ នាថ្ងៃដ៏ដែលនៅពិធីបើក​រដូវវិសមកាលស្វាគមន៍ទិវាកុមារអន្តរជាតិទី១មិថុនានិងបំផុសខែសកម្មភាពដើម្បី កុមារឆ្នាំ២០១៣​ខេត្ត Vinh Phuc បានប្រគល់អំណោយចំនួន១៥​ចំណែក​សំរាប់កុមារ មានស្ថានភាពលំបាកជាពិសេសលើភូមិសាស្ត្រខេត្តនិងប្រគល់​អាហារូបករណ៍ ចំនួន១០ឲ្យសិស្សានុស្សិសមានស្ថានភាពលំបាកមានស្នាដៃរៀន​សូត្រឆ្នើមក្នុងឆ្នាំ សិស្សាកន្លងទៅ៕