VOV WorldVOV World
សកម្មភាពជាច្រើនសំដៅរំលឹកខួប១ឆ្នាំពីការធ្លាក់យន្តហោះ MH១៧
17/07/2015 10:24
(VOVworld) - ថ្ងៃទី ១៧ កក្កដា ឆ្នាំ២០១៥នេះគឺគំរប់១ ឆ្នាំកើតមានសោតនាដកម្មដែល យន្តហោះ MH១៧ របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិម៉ាឡេស៊ីធ្លាក់នៅ ដែនដីភាគខាងកើតអ៊ុយក្រែន បណ្ដលឲ្យអ្នកធ្វើដំ ណើរនិងក្រុមអ្នកបើកយន្តហោះទាំង២៩៨នាក់ស្លាប់។
សកម្មភាពជាច្រើនសំដៅរំលឹកខួប១ឆ្នាំពីការធ្លាក់យន្តហោះ MH១៧
(VOVworld) - ថ្ងៃទី ១៧ កក្កដា ឆ្នាំ២០១៥នេះគឺគំរប់១ឆាំកើតមានសោតនាដកម្ម ដែលយន្តហោះ MH១៧របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិម៉ាឡេស៊ីធ្លាក់នៅដែនដី ភាគខាងកើតអ៊ុយក្រែនបណ្ដលឲ្យអ្នកធ្វើដំណើរនិងក្រុមអ្នកបើកយន្តហោះទាំង ២៩៨នាក់ស្លាប់។រហូតដល់ពេលនេះ មូលហេតុនៃសោតនាដកម្មនេះមិនទាន់បាន បំភ្លឺនៅឡើយ។នាថ្ងៃទី១៧ កក្កដា នៅទីកន្លែងជាច្រើនបានប្រព្រឹត្តទៅសកម្មភាព នានាសំដៅ រំលឹកវិញ្ញាណក្ខ័ន្ទជនរងគ្រោះទាំងឡាយ។គ្រួសាររបស់ជនរងគ្រោះ សំណូមពរស្វែងរកយយុត្តិធម៌ ខណៈដែលថ្នាក់ដឹកនាំអន្តរជាតិកំពុងត្រួតពិនិត្យ លើលទ្ធិភាពរៀបចំតុលាការអន្តរជាតិ១សំដៅបំភ្លឺគ្រោះថ្នាក់នេះ។នៅភូមិ Grabovo របស់អ៊ុយក្រែន ជាកន្លែងដែលយន្ត ហោះធ្លាក់ចុះនិងភូមិធជំវិញនានា បានប្រព្រឹត្ត ទៅនូវពិធីបួងសួងឲ្យជនរងគ្រោះ។ រីឯនៅហូល្លង់ជាប្រទេសដែលមានប្រជាពល រដ្ឋជាច្រើនបំផុតបាត់បង់ជីវិតក្នុងការធ្លាក់យន្តហោះនោះ (១៩៣នាក់) ឈ្មោះរបស់ ជនរងគ្រោះទាំង២៩៨នាក់នឹងត្រូវបាន ក្រុមសាច់ញាតិហៅឡើងក្នុងពិធីរំលឹក៕