VOV WorldVOV World
សកម្មភាពជួបប្រាស្រ័យវប្បធម៌ជប៉ុនបានបើកនៅទីក្រុងហាណូយ
20/03/2016 07:34
(VOVworld)-នាយប់ថ្ងៃទី១៩មិនា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅសកម្មភាព ជួបប្រាស្រ័យវប្បធម៌ជប៉ុននិងទទួលផ្កាសាគូរ៉ាចំនួន២០០ដើម
សកម្មភាពជួបប្រាស្រ័យវប្បធម៌ជប៉ុនបានបើកនៅទីក្រុងហាណូយ
សិល្បៈករសិល្បៈការិនីសម្តែងក្នុងពិធីបើក (រូបថតៈ dangcongsan) (VOVworld)-នាយប់ថ្ងៃទី១៩មិនា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅសកម្មភាព ជួបប្រាស្រ័យវប្បធម៌ជប៉ុននិងទទួលផ្កាសាគូរ៉ាចំនួន២០០ដើមដែលជាអំណោយ អនុស្សាវរីយ៍របស់ភាគីជប៉ុនប្រគល់ជូនទីក្រុងហាណូយ។ អញ្ជើញចូលរួមពិធី មានវត្តមានអនុប្រធានរដ្ឋ សភាលោកស្រី Nguyen Thi Kim Ngan និងរដ្ឋមន្ត្រីក្រ សួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុនលោក Hayashi Moto ។​ថ្លែងមតិ នៅក្នុងពិធីបើក លោក Nguyen Duc Chung ប្រធានគណៈកម្មាធិការប្រជាជនទី ក្រុងហាណូយបាន​ សង្កត់ធ្ងន់ថា៖ “រដ្ឋអំណាចនិងទីក្រុងហាណូយសន្យាគាំទ្រយ៉ាងខ្លាំងក្លានូវសកម្មភាពជួបប្រា ស្រ័យប្រជាជននិងផ្លាស់ប្តូរវប្បធម៌រវាងទីក្រុងហាណូយនិងជប៉ុន។​រួមជាមួយគ្នា នោះ បង្កលក្ខណៈងាយស្រួលបំផុសម្រាប់វិនិយោគិនជប៉ុនមកធ្វើអាជីវកម្ម យូរ អង្វែងនៅទីក្រុង។​យើងខ្ញុំជឿជាក់ថា សកម្មភាពជួបប្រាស្រ័យវប្បធម៌ និង​កម្មវិធី សហប្រតិបត្តិការសេដ្ឋកិច្ចវិនិយោគទេសចរណ៍ឆ្នាំ២០១៦នឹងទទួកលបាន ជោគជ័យ ព្រមទាំងក្លាយទៅជាសកម្មភាពប្រចាំឆ្នាំ សំដៅធ្វើជាស្ពានតភ្ជាប់ ចំណងសាមគ្គីភាព ទំនាក់ទំនងយ៉ាងល្អប្រសើររវាងទីក្រុងហាណូយនិយាយ ដោយឡែកនិងវៀតណាមនិយាយរួមជាមួយប្រទេសនិងប្រជាជនជប៉ុន”៕