VOV WorldVOV World
សកម្មភាពនៃសម័យប្រជុំគណៈកម្មាធិការអចិន្តៃ្រយ៌រដ្ឋសភាវៀតណាមលើកទី១២
06/10/2012 08:53
(VOV)-នាថ្ងៃទី៥តុលានៅទីក្រុងហាណូយ ក្រោម អធិបតីភាពរបស់ប្រធានរដ្ឋសភា Nguyen Sinh Hungគណៈកម្មាធិការអចិន្តៃ្រយ៌រដ្ឋសភាបានបើក សម័យប្រជុំលើកទី១២។នេះជាសម័យប្រជុំដែល មានខ្លឹមសារសំខាន់ជាច្រើនត្រៀម
សកម្មភាពនៃសម័យប្រជុំគណៈកម្មាធិការអចិន្តៃ្រយ៌រដ្ឋសភាវៀតណាមលើកទី១២
ប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung ធ្វើអធិបតីភាព សម័យប្រជុំ (រូបថតៈ Internet) (VOV)-នាថ្ងៃទី៥តុលានៅទីក្រុងហាណូយ ក្រោមអធិបតីភាពរបស់ប្រធាន រដ្ឋសភា​ Nguyen Sinh Hung គណៈកម្មាធិការអចិន្តៃ្រយ៌រដ្ឋសភាបានបើក សម័យប្រជុំលើកទី១២។  នេះជាសម័យប្រជុំដែលមានខ្លឹមសារសំខាន់ជា​ ច្រើនត្រៀម រៀបចំឲ្យកិច្ចប្រជុំលើកទី៤រដ្ឋសភានីតិកាលទី១២។ ថ្លែងមតិ បើកសម័យប្រជុំ ប្រធានរដ្ឋសភា Nguyen Sinh Hung បានលើកច្បាស់ថា៖ ក្នុងសម័យប្រជុំនេះ គណៈកម្មាធិការអចិន្តៃ្រយ៌រដ្ឋសភានិងផ្តល់មតិទៅ​ លើរបាយការណ៌រដ្ឋសភា ស្តីអំពីសេចក្តីសម្រេចដំណាក់កាល បែបបទ របៀបយកសន្លឹកឆ្នោតទំនុកទុកចិត្ត ចំពោះអ្នកកាន់ដំណែងដោយរដ្ឋសភា ក្រុមប្រឹក្សាប្រជាជន ជ្រើសតាំងឬក៏អនុម័ត។ទន្ទឹមនឹងនោះ ផ្តល់មតិអំពីការ ត្រៀមរៀប​ ចំជូនរដ្ឋសភាពង្រាងសេចក្តីសម្រេចចិត្តវិសោធនកម្ម បំពេញ បន្ថែមរដ្ឋធម្មនុញឆ្នាំ ១៩៩២ និងពង្រាងសេចក្តីសម្រេចរបស់រដ្ឋសភា អំពី ការយកមតិរបស់ប្រជាជន អំពីពង្រាងរដ្ឋធម្មនុញឆ្នាំ១៩៩២ (វិសោធនកម្ម) របាយការណ៌របស់រដ្ឋាភិបាល អំពីស្ថានភាពអនុវត្តផែនការ អភិវឌ្ឍន៌សេដ្ឋកិច្ចសង្គម និងគ្រោងមុនថវិការ រដ្ឋ ឆ្នាំ២០១២ ទិសដៅ ភារកិច្ច អភិវឌ្ឍន៌សេដ្ឋកិច្ច សង្គមនិងពង្រាងថវិការរដ្ឋឆាំ ២០១៣ផងដែរ៕

More