សកម្មភាពរំលឹកខួបលើកទី៦៦ទិវាយុទ្ធជនពលីពិការ(ទី២៧កក្កដា)
26/07/2013 12:13
VOV-នាថ្ងៃទី២៦កក្កដានៅខេត្ត Quang Tri បានប្រព្រឹត្តទៅពិធីឧទ្ទិសសូត្រមន្តបង្សកូលរំលឹកគុណបណ្ដាវីរយុទ្ធជនពលីនៅកំពែងបុរាណ Quang Tri ពិធីនេះមានការចូលរួមរបស់បណ្ដាព្រះសង្ឃ ឧបាសក ឧបាសិការនិងអតីតយុទ្ធជនកូចៅគ្រួសារយុទ្ធជនពលី។

សមាជិកសម្ព័ន្ធយុវជនទៅសំអាតឈាបនដ្ឋានយុទ្ធជនពលីស្រុក Dien Ban (tienphong.vn) VOV-នាថ្ងៃទី២៦កក្កដានៅខេត្ត Quang Tri បានប្រព្រឹត្តទៅពិធីឧទ្ទិសសូត្រ មន្តបង្សកូលរំលឹកគុណបណ្ដាវីរយុទ្ធជនពលីនៅកំពែងបុរាណ Quang Tri ពិធី នេះមានការចូលរួមរបស់បណ្ដាព្រះសង្ឃ ឧបាសក ឧបាសិការនិងអតីតយុទ្ធជនកូចៅគ្រួសារយុទ្ធជនពលី។ នាថ្ងៃដ៏ដែលនៅដំបន់វាលទំនាបទន្លេ Cuu Long គណៈកម្មាធិការប្រជាជន ខេត្ត Kien Giang គណៈកម្មាធិការខេត្ត An Giang រៀបចំពិធីបញ្ចុះសព្វសំរាប់យុទ្ធជនពលីកងទ័ពស្ម័គ្រចិត្តនិងអ្នកជំនាញការវៀតណាមចំនួន២រយនាក់ ដែលបានពលីជីវិតក្នុងបណ្ដាដំណាក់កាលសង្គ្រាមនៅកម្ពុជា។ ក្នុងពេលនោះ នៅឈាបនដ្ឋានយុទ្ធជនពលីស្រុក Dien Ban មជ្ឈឹមសម្ព័ន្ធ យុវជនកុម្មុយនីស្តហូជីមិញនិងគណៈកម្មាធិការប្រជាជនខេត្ត Quang Nam រៀបចំទិវាបុណ្យ “យុវវ័យតបស្នងសងគុណ”។ លេខាសម្ព័ន្ធយុវជនស្រុក Dien Ban បានឲ្យដឹងថា៖ “យើងខ្ញុំបានរៀបចំបណ្ដាសកម្មភាពទៅសំអាតឈាបនដ្ឋានយុទ្ធជនពលី ស្រុក ទៅសាកសួរសុខទុក្ខបណ្ដាគ្រួសារគោលនយោបាយជាពិសេសក្នុង ឱកាសនេះយើងខ្ញុំបានបើកការដ្ឋានសាងសង់ផ្ទះមេត្តាធម៍ចំនួន២ខ្នងសំរាប់ គ្រួសារគោលនយោបាយរបស់ស្រុក Dien Ban។ បណ្ដាសកម្មភាពតបស្នងសង គុណជាឱកាសអប់រំប្រពៃណីសំរាប់យុវវ័យលើស្រុកកំណើត Dien Ban៕”
Related





