VOV WorldVOV World
សកម្មភាពរំលឹកខួបលើកទី៦៦ទិវាយុទ្ធជនពលីពិការវៀតណាម(ទី២៧កក្កដា)។
27/07/2013 09:13
VOV-រំលឹកខួបលើកទី៦៦ទិវាយុទ្ធជនពលីពិការវៀតណាម(ទី២៧កក្កដា) នា​ថ្ងៃទី២៧កក្កដាគណៈប្រតិភូបក្សនិងរដ្ឋវៀតណាមបានមកដាក់កម្រងផ្កាអុធធូបនៅ​ស្ដូបរំលឹកវិញ្ញាណក្ខ័ន្ធវីរយុទ្ធជនពលី
សកម្មភាពរំលឹកខួបលើកទី៦៦ទិវាយុទ្ធជនពលីពិការវៀតណាម(ទី២៧កក្កដា)។
គណៈប្រតិភូបក្សនិងរដ្ឋវៀតណាមបានមកដាក់កម្រងផ្កាអុធធូបនៅស្ដូបរំលឹកវិញ្ញាណក្ខ័ន្ធវីរយុទ្ធជន ពលីលើវិថី Bac Son (vov.vn)         VOV-រំលឹកខួបលើកទី៦៦ទិវាយុទ្ធជនពលីពិការវៀតណាម(ទី២៧កក្កដា) នា​ថ្ងៃទី២៧កក្កដាគណៈប្រតិភូបក្សនិងរដ្ឋវៀតណាមបានមកដាក់កម្រងផ្កាអុធ ធូបនៅ​ស្ដូបរំលឹកវិញ្ញាណក្ខ័ន្ធវីរយុទ្ធជនពលីលើវិថី Bac Son រំលឹកវិញ្ញាណក្ខ័ន្ធ បណ្ដា​កុលបុត្រឆ្នើមរបស់ប្រជាជាតិដែលក្លាហានហ៊ានបុជាសាច់ឈាមដើម្បី បុព្វហេតុតស៊ូរំដោះប្រជាជាតិ ដើម្បីខឿនឯករាជ្យសេរីភាពនៃមាតុប្រទេស ដើម្បីសុភមង្គល់របស់​ប្រជាជន។         បន្ទាប់នោះគណៈប្រតិភូថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាមបានចូលគោរព​វិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនៅប្រាង្គតម្កលសព្វ។         ក៏នាថ្ងៃដ៏ដែល បណ្ដាគណៈប្រតិភូ គណៈកម្មាធិការយោធាមជ្ឈឹមនិង​ ក្រសួង​ការបរទេស គណៈកម្មាធិការបក្សនគរបាលមជ្ឈឹមនិងក្រសួងនគរបាល ក្រសួង​ការងារ​យុទ្ធជនពិការនិងសង្គមកិច្ចជាដើមក៏បានមករំលឹកវិញ្ញាណក្ខ័ន្ធ បណ្ដា​វីរយុទ្ធជនពលីនិងចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនៅ ប្រាង្គតម្កល​សព្វផងដែរ។         ក្នុងឱកាសនេះ បណ្ដាដំបន់ក្នុងទូទាំងប្រទេសបានចាត់គណៈប្រតិភូទៅសាក​សួរសុខទុក្ខនិងជូនអំណោយយុទ្ធជនពិការ គ្រួសារគោលនយោបាយ មាន​គុណូបការៈចំពោះប្រទេសជាតិនិងអុធទានរំលឹកគុណនៅផ្នូរយុទ្ធជនពលី។ នៅ​ ឈាបនដ្ឋានស្រុក Dien Ban ខេត្ត Quang Nam នាយប់ថ្ងៃទី២៦កក្កដាបានប្រព្រឹត្ត​ទៅពិធីអុធទានរំលឹកគុណបណ្ដាវីរយុទ្ធជនពលី។ ថ្លែងមតិនៅពិធី ឧបនាយករដ្ឋ​មន្ត្រី​វៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ការរក្សាសកម្មភាព​អុធទាន រំលឹកគុណបានក្លាយទៅជាទិវាបុណ្យតបស្នងសងគុណជាការងារដ៏មាន​អត្ថន័យ។         “ក្នុងឱកាសនេះ ខ្ញុំចង់ផ្ដែផ្ដាំជាមួយបណ្ដាមិត្តសមាជិកសម្ព័ន្ធយុវជន ជាមួយ​ជំនាន់វ័យក្មេងបច្ចុប្បន្នគឺ រំលឹកគុណបណ្ដាជំនាន់មុនៗដែលបានពលីដើម្បី​មាតុ​ប្រទេសដើម្បីសុភមង្គល់របស់ប្រជាជនជាប្រពៃណីដ៏ថ្លៃថ្លារបស់ប្រជាជាតិយើង។​ ពិសេសគឺយើងបានបង្ហាញនូវមនោសញ្ចេតនានោះដោយសកម្មភាពជាក់ស្ដែង។ បណ្ដាមិត្តចូរពង្រីកបញ្ញាវៀតណាមកំលាំងវ័យក្មេងវៀតណាមដើម្បីរួមចំណែកនាំ ប្រទេសវៀតណាមកាន់តែអភិវឌ្ឍន៍និងសម្បូរុងរឿងពីមួយថ្ងៃទៅមួយថ្ងៃ។” ប្រតិភូវៀតណាមនៅកម្ពុជាបានមកអុធធូបដាក់កម្រងផ្កានៅស្ដូបរំលឹកវិញ្ញាណក្ខ័ន្ធយុទ្ធជនពលី កងទ័ពស្ម័គ្រចិត្តវៀតណាមនៅរាជធានីភ្នំពេញ។ (vov.vn)         នាព្រឹកថ្ងៃទី២៧កក្កដា ស្ថានទូតអនុព័ន្ធការពារប្រទេស បណ្ដាស្ថាប័ន​ដំណាងរបស់វៀតណាមអង្គភាពអាជីវកម្មនិងសមាគមជនវៀតណាមនៅកម្ពុជា​បានមកអុធធូបដាក់កម្រងផ្កានៅស្ដូបរំលឹកវិញ្ញាណក្ខ័ន្ធយុទ្ធជនពលីកងទ័ពស្ម័គ្រ​ចិត្តវៀតណាមនៅរាជធានីភ្នំពេញ។ នាបច្ចុប្បន្ននៅមានអដ្ឋិធាតុកងទ័ពស្ម័គ្រ​ចិត្ត​អ្នកជំនាញការវៀតណាមប្រមាណ៤៥០០នាក់ដែលពលីជីវិតលើទឹកដីកម្ពុជាក្នុង​បណ្ដាដំណាក់កាល។​ រដ្ឋាភិបាលនៃប្រទេសទាំងពីរខំប្រឹងប្រែងដល់ឆ្នាំ២០២០​នឹង​ជាសារវន្តសំរេចការប្រមូលនិងធ្វើមាតុភូមិនិវត្តចំណោមអដ្ឋធាតុនេះ៕