VOV WorldVOV World
សកម្មភាពរំលឹកខួបលើកទី៦៧នៃទិវាយុទ្ធជនពិការពលី(ទី២៧កក្កដា)
22/07/2014 07:40
Vovworld-គណៈកម្មាធិការប្រជាជនទីក្រុង Da Nang នាថ្ងៃទី២១កក្កដា​បាន​រៀបចំពិធីប្រគល់គ្រឿងឥស្សារិយយសឯករាជ្យជូនគ្រួសារចំនួន៤៧គ្រួមាន​យុទ្ធជនពលីក្នុងបុព្វហេតុរំដោះជាតិការពារមាតុប្រទេស។
សកម្មភាពរំលឹកខួបលើកទី៦៧នៃទិវាយុទ្ធជនពិការពលី(ទី២៧កក្កដា)
គណៈកម្មាធិការប្រជាជនទីក្រុង Da Nang បានប្រគល់គ្រឿងឥស្សារិយយសឯករាជ្យជូនគ្រួសារចំនួន៤៧គ្រួមានយុទ្ធជនពលី (vietnamplus.vn)         Vovworld-គណៈកម្មាធិការប្រជាជនទីក្រុង Da Nang នាថ្ងៃទី២១កក្កដា​បាន​រៀបចំពិធីប្រគល់គ្រឿងឥស្សារិយយសឯករាជ្យជូនគ្រួសារចំនួន៤៧គ្រួមាន​យុទ្ធជនពលីក្នុងបុព្វហេតុរំដោះជាតិការពារមាតុប្រទេស។ ថ្លែងមតិនៅពិធីនេះ លោក Van Huu Chien ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Da Nang បាន​ថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះគុណូបការៈដ៏ធំធេងរបស់វីរជនយុទ្ធជនពលី ដែលបានពលីជីវិតក្នុងបុព្វហេតុរំដោះជាតិនិងការពារមាតុប្រទេស។ លោក Van Huu Chien នៅសម្ដែងជំនឿជាក់ថា សាច់ញាត្តិគ្រួសារយុទ្ធជនពលីជានិច្ចកាល​ពង្រីកប្រពៃណីល្អប្រសើររបស់ជីដូនជីតា ឈានឡើងដោយឥតឈប់ឈរ​សក្តិសម​ជាគំរូសំរាប់ជំនាន់កូនចៅក្រោយៗធ្វើតាម។         ក្នុងឱកាសនេះដែរ គ្រួសារចំនួន១៨ពាន់គ្រួមានគុណូបការៈចំពោះបដិវត្តនៅ ខេត្ត Dong Nai ភាគខាងត្បូងវៀតណាមក្រៅពីបានទទួលអំណោយរបស់ប្រធានរដ្ឋ នៅទទួលបានប្រាក់១៣ពាន់លានដុងពីថវិការខេត្តទៀតផង។ រួមជាមួយនោះ អង្គភាពអាជីវកម្មជាច្រើនក្នុងខេត្តបានមកគ្រួសា​រវីរអ្នកម្ដាយយុទ្ធជនពិការយុទ្ធជន ជំងឺជូនអំណោយនិងសាកសួសុខទុក្ខ។ ក្នុង​ពេលនោះខេត្ត Phu Tho បានដកថវិការ ជាង៥៣០លានដុងដើម្បីទៅសាកសួរ​សុខទុក្ខជូនអំណោយសំរាប់មុខសញ្ញាគ្រួសារ គោលនយោបាយយុទ្ធជនពិការពលីជិត៨០០នាក់៕