VOV WorldVOV World
សកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៧០បដិវត្តន៍ខែសីហានិងទិវាបុណ្យជាតិទី២កញ្ញនៅក្នុងនិងក្រៅប្រទេស
01/09/2015 10:28
(VOVworld) - នាព្រឹកថ្ងៃដដែល នៅសារមន្ទីរប្រវត្តិ សាស្ត្រជាតិបានប្រារព្វការតាំងពិព័រណ៍ ក្រោមប្រធាន បទ “ប្រវត្តិសាស្ត្រ-វប្បធម៌វៀតណាម” ដែលឧទ្ទេស នាមអំពីដំណើរ វិវត្តប្រវត្តិសាស្ត្រវប្បធម៌ និងស្នាដៃ សេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ។
សកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៧០បដិវត្តន៍ខែសីហានិងទិវាបុណ្យជាតិទី២កញ្ញនៅក្នុងនិងក្រៅប្រទេស
(VOVworld) - នាព្រឹកថ្ងៃទី១ កញ្ញា គណៈកម្មាធិការទទួលបន្ទុកជនវៀតណាមនៅ ឯបរទេសទីក្រុងហូជីមិញភាគខាងត្បូងវៀតណាមបានរៀបចំជំនួបសំណេះសំ ណាលជាមួយអណិកជនក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាបុណ្យ ជាតិទី២កញ្ញា និងប្រគល់ប័ណ្ណសរសើរថ្នាក់រដ្ឋជូនវៀតណាមនៅឯបរទេសដែល មានការរួមវិភាគទានជាច្រើនសំរាប់បុព្វហេតុកសាងនិងការពារមាតុប្រទេស។ជន វៀតណាមនៅឯបរទេសជាច្រើនកុះករបានវិលត្រឡប់ចូលរួមជំនួបនេះ។ នាព្រឹកថ្ងៃដដែល នៅសារមន្ទីរប្រវត្តិសាស្ត្រជាតិបានប្រារព្វការតាំងពិព័រណ៍ក្រោម ប្រធានបទ “ប្រវត្តិសាស្ត្រ-វប្បធម៌វៀតណាម” ដែលឧទ្ទេសនាមអំពីដំណើរវិវត្ត ប្រវត្តិសាស្ត្រវប្បធម៌ និងស្នាដៃសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ។លោក Nguyen  Van Cuong នាយកសារមន្ទីរបានឲ្យដឹងថា៖ “ពិព័រណ៍បាននាំមកសំរាប់ទស្សនិកជននូវប្រធានបទមួយដ៏សែនសំខាន់និងស៊ីជំ រៅនៃប្រវត្តិសាស្ត្រវប្បធ៌វៀតណាម។តាមរយៈពិព័រណ៍នេះ ទស្សនិកជននឹងយល់ ច្បាស់ថែមទៀតថា ហេតុអ្វីដែលវៀតណាមអាចរក្សាបានឯករាជ្យជាតិ អាចឈ្នះ សត្រូវឈ្លានពានជាច្រើនដូច្នេះ។” នៅខេត្ត Thua Thien Hue ភាគកណ្ដាលវៀតណាម នាព្រឹកថ្ងៃទី១ កញ្ញា បាន ប្រារព្វ ការតាំងពិព័រណ៍ក្រោមប្រធានបទ “លោកអ៊ុំហូជាមួយភាគខាងត្បូង ភាគខាង ត្បូងជាមួយលោកអ៊ុំហូ”។ នាយករដ្ឋមន្រ្តីឡាវលោក Thongsing Thammavong ថ្លែងមតិនៅពិធីរំលឹកខួបអនុស្សាវរីយ៍ នាថ្ងៃដដែល នៅរដ្ឋធានីវៀងចន្ទរបស់ឡាវបានប្រព្រឹត្តទៅពិធីមីទ្ទិញដ៏មហោ ឡារឹករំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាបុណ្យជាតិវៀតណាម។ថ្លែងមតិ នៅទីនេះ នាយករដ្ឋមន្រ្តីឡាវលោក Thongsing Thammavong បានអះអាងថា ប្រជាជាតិវៀតណាមជាប្រជាជាតិអង់អាចក្លាហាន ប្រជាជនវៀតណាមជា ប្រជាជនអង់ អាចក្លាហានក្នុងការតស៊ូរំដោះជាតិ ការពារនិងកសាងមាតុភូមិ សង្គមនិយម។ “ជាថ្មីម្ដងទៀត បក្ស រដ្ឋាភិបាលនិងប្រជាជនឡាវអះអាងថា ទោះបីស្ថានភាព មានបំរ៉ែបំរួលយ៉ាងណាក៏ដោយ ក៏យើងខ្ញុំនឹងធ្វើអស់ពីកម្លាំងកាយចិត្ត បន្តរួម ជាមួយ បក្ស រដ្ឋាភិបាលនិងប្រជាជនវៀតណាមភាតរៈរក្សានិងអភិវឌ្ឍន៍ទំនាក់ ទំនងមិត្ត ភាពជាប្រពៃណី សាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបតិ្តការលើ គ្រប់វិស័យរវាង បក្សទាំងពីរ រដ្ឋទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរឲ្យកាន់ តែមានប្រសិទ្ធិភាព ស្រស់បំព្រងស្ថិរស្ថេរ គង់វង្សជាអមតៈ”៕