VOV WorldVOV World
សកម្មភាពរបស់ប្រធានរដ្ឋសភាវៀតណាម​នៅមីយ៉ាន់ម៉ា
25/07/2013 11:45
(VOV)_បន្តដំណើរ​ទស្សនកិច្ចនៅមីយ់ាន់ម៉ា ព្រឹកថ្ងៃទី២៥ ​កក្កដា ប្រធានរដ្ឋសភា វៀត ណាម លោក Nguyen Sinh Hung បានមាន​បទថ្លែងមតិនៅកិច្ចប្រជុំពេញអង្គ នៃរដ្ឋសភាមីយ៉ាន់ម៉ា។
សកម្មភាពរបស់ប្រធានរដ្ឋសភាវៀតណាម​នៅមីយ៉ាន់ម៉ា
ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung និង ​ប្រធានាធិបតីមីយ៉ាន់ម៉ា U Thein Sein (VOV (VOV)_បន្តដំណើរ​ទស្សនកិច្ចនៅមីយ់ាន់ម៉ា ព្រឹកថ្ងៃទី២៥ ​កក្កដា ប្រធានរដ្ឋ សភា វៀតណាម លោក Nguyen Sinh Hung បានមាន​បទថ្លែងមតិនៅកិច្ចប្រជុំ ពេញអង្គ នៃរដ្ឋសភាមីយ៉ាន់ម៉ា។ ប្រធានរដ្ឋសភា Nguyen Sinh Hung បានអះអាង ថា÷ ​ទំនាក់ទំនងមិត្តភាព​ប្រពៃណី ទំនុកទុកចិត្តគ្នានិងជិតស្និទ្ធិរវាងវៀតណាម ជាមួយមីយ៉ាន់ម៉ានឹងអភិវឌ្ឍន៍ពី​មួយថ្ងៃទៅមួយថ្ងៃ។ ប្រធានរដ្ឋសភា Nguyen Sinh Hung បានអោយដឹងថា÷           “ ការ​បង្កើន អភិវឌ្ឍន៍តទៅទៀត ​ទំនាក់ទំនងមិត្តភាពប្រពៃណី កិច្ច​សហ ប្រតិបត្តិការ លើច្រើនវិស័យ រវាងវៀតនាមជាមួយមីយ៉ាន់ម៉ា មិនគ្រាន់តែ​ជាតម្រូវ ការអំពី ការអភិវឌ្ឍន៍បរានុម័តប៉ុណ្ណោះទេ ថែមទាំងជាគោលបំណងរបស់​ប្រជាជន  ជាការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ជាកត្តាសំខាន់ដើម្បីធានា ការអនុវត្តប្រកបដោយជោគជ័យបុព្វហេតុផ្លាស់ប្តូរថ្មីនិងការអភិវឌ្ឍន៍​របស់ប្រទេស និមួយៗ  ទន្ទឹមនឹងនោះ រួមចំណែករក្សារ ពង្រឹងសន្តិភាព ​ស្ថិរភាព កិច្ចសហប្រតិ បត្តិការនិងភាព សម្បូររុងរឿងក្នុងតំបន់និងលើសកលលោកទៀតផង​។” នាថ្ងៃទី២៥កក្កដា ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung ​​មាន​ជំនួបសន្ទនាជាមួយ កម្មាភិបាល បុគ្គលិកនៅស្ថានទូត និងដំណាងសហគមន៍ជន វៀតណាមនៅមីយ៉ានម៉ាទៀតផង៕