VOV WorldVOV World
សកម្មភាពរបស់ប្រធានរដ្ឋវៀតណាមនៅរុស្ស៊ី
08/05/2015 11:42
(VOV)_នាព្រឹកថ្ងៃទី៨ ឧសភា នៅទីក្រុងមូស្គូ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានជួបប្រស្រ័យជាមួយប្រធានគណបក្សកម្មុនីស្តរុស្ស៊ី លោក Ghenady Zyuganov ថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុន Leanvest Group និងសម្ព័ន្ធក្រុមហ៊ុនផលិតនាវាមុជទឹក។
សកម្មភាពរបស់ប្រធានរដ្ឋវៀតណាមនៅរុស្ស៊ី
            (VOV)_នាព្រឹកថ្ងៃទី៨ ឧសភា នៅទីក្រុងមូស្គូ ប្រធានរដ្ឋវៀតណាម លោក  Truong Tan Sang បានជួបសន្ទនាជាមួយប្រធានគណបក្សកម្មុនីស្តរុស្ស៊ី លោក  Ghenady Zyuganov ថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុន Leanvest Group និងសម្ព័ន្ធក្រុមហ៊ុន ផលិតនាវាមុជទឹក។ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang             នៅក្នុងជំនួបប្រាស្រ័យ​ ប្រធានគណបក្សកម្មុនីស្តរុស្ស៊ី លោក Ghenady Zyuganov  បានសង្កត់ធ្ងន់ថា៖គណះ បក្សកុម្មុយនីស្តរុស្ស៊ីជានិច្ចកាលគាំទ្រការផ្តួរផ្តើមគំនិតរបស់ ប្រធានាធិបតីរុស្ស៊ី និងរដ្ឋាភិបាលរុស្ស៊ី ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀត ណាម។លោក ប្រធានរដ្ឋ Truong Tan Sang បានស្នើអោយបក្សទាំងពិរ បន្តរួមសហការ   ផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ រួមចំណែកជំរុញទំនាក់ទំនងសហប្រតិបត្តិការ ទ្វេភាគី។             នៅក្នុងជំនួបប្រាស្រ័យ​ ជាមួយថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុន Leanvest Group និង សម្ព័ន្ធក្រុមហ៊ុនផលិតនាវាមូជទឹក លោក Truong Tan Sang បានអះអាងថា៖​រដ្ឋ និងរដ្ឋាភិបាលវៀតណាម ជានិច្ចកាលគោរព លើកទឹកចិត្តនិងបង្កលក្ខណះងាយស្រួល អោយបណ្ដាវិនិយោគិន អង្គភាពអាជីវកម្មរុស្ស៊ីសហប្រតិបត្តិការជាមួយវៀតណាម ក្នុងវិស័យសេដ្ឋកិច្ចដែរ៕