សកម្មភាពរបស់ប្រធានរដ្ឋវៀតណាមនៅរុស្ស៊ី
09/05/2015 09:06
(VOV)_បន្តសកម្មភាពនានាក្នុងក្របខ័ណ្ឌដំណើរទៅបំពេញទស្សនកិច្ចនៅរុស្ស៊ី នាយប់ថ្ងៃទី៨ ឧសភា ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang រួមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ និងដំណាងប្រទេសនានាបានចូលរួមពិធីជប់លៀង អបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧០នៃទិវាជ័យជំនះលើពួកហ្វាស៊ីស របស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។
(VOV)_បន្តសកម្មភាពនានាក្នុងក្របខ័ណ្ឌដំណើរទៅបំពេញទស្សនកិច្ចនៅរុស្ស៊ី នាយប់ថ្ងៃទី៨ ឧសភា ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang រួមជាមួយថ្នាក់ ដឹកនាំជាន់ខ្ពស់ និងដំណាងប្រទេសនានាបានចូលរួមពិធីជប់លៀង អបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧០នៃទិវាជ័យជំនះលើពួកហ្វាស៊ីស របស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។ លោក Truong Tan Sang ជួបសំណេះសំណាលជាមួយសហគមន៍ជនវៀតណាមនៅរុស្ស៊ី មុននោះ នាថ្ងៃនេះដែរ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានមាន ជំនួបសំណេះសំណាលជាមួយសហគមន៍ជនវៀតណាមនៅរុស្ស៊ី។ ជូនដំណឹងអំពី បណ្ដាចំណុចលេចធ្លោនៃស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងយថាទស្សន៍ សហប្រតិបត្តិការលើច្រើនវិស័យ រវាងវៀតណាមនិងរុស្ស៊ី។ ទន្ទឹមនឹងនោះ លោក Truong Tan Sang ក៏បានសម្ដែងគោលបំណងថា៖ បណ្ដាអាជីវករ សហគមន៍ជន វៀតណាមនៅទីនេះ បន្តរួមវិភាគទានជាច្រើនថែមទៀតអោយសហគមន៍ប្រទេស សាម៉ី ជាពិសេសគឺត្រូវគោរពបណ្ដាកិច្ចសន្យាពាណិជ្ជកម្មជាមួយដៃគូផងដែរ៕
Related







