VOV WorldVOV World
សកម្មភាពរបស់សម័យប្រជុំលើកទី៧រដ្ឋសភាវៀតណាមនីតិកាលទី១៣
24/05/2014 08:53
Vovworld-នាព្រឹកថ្ងៃទី២៤ឧសភា រដ្ឋសភាវៀតណាម បានប្រជុំពេញ​អង្គនៅសាលប្រជុំដើម្បីស្ដាប់របាយការ ណ៍ពិនិត្យពង្រាងច្បាប់ផ្ទះស្នាក់នៅ​(វិសោធនកម្ម)
សកម្មភាពរបស់សម័យប្រជុំលើកទី៧រដ្ឋសភាវៀតណាមនីតិកាលទី១៣
រដ្ឋសភាវៀតណាមបានប្រជុំពេញអង្គនៅសាលប្រជុំដើម្បីស្ដាប់របាយការណ៍ពិនិត្យពង្រាងច្បាប់ ផ្ទះស្នាក់នៅ(វិសោធនកម្ម) (mof.gov.vn)        Vovworld-នាព្រឹកថ្ងៃទី២៤ឧសភា រដ្ឋសភាវៀតណាមបានប្រជុំពេញ​អង្គ នៅសាលប្រជុំដើម្បីស្ដាប់របាយការណ៍ពិនិត្យពង្រាងច្បាប់ផ្ទះស្នាក់នៅ ​(វិសោធនកម្ម) ស្ដាប់របាយការណ៍និងពិភាគ្សាអំពីខ្លឹមសារមួយចំនួននៅ​មាន​មតិខុសពីគ្នានៃពង្រាងច្បាប់សំណង់(វិសោធនកម្ម)។        រួមមតិទៅក្នុងពង្រាងច្បាប់សំណង់(វិសោធនកម្ម) សមាជិកសមាជិការ​សភាភាគច្រើនបានវាយតំលៃថា​ ពង្រាងច្បាប់លើក​នេះត្រូវបាន​កែលំអរ​សុក្រិដ្ឋជាមួយគុណភាពខ្ពស់ជាង។​លោក Do Manh Hung សមាជិក​សភា​ មណ្ឌល Thai Nguyen បានចាត់ទុកថា៖        “កំណត់ការទទួលខុសត្រូវត្រួតពិនិត្យរបស់ស្ថាប័នឯកទេសរបស់រដ្ឋ​តាំងពីគ្រាដំបូងនិងរហូតក្នុងដំណើរការសាងសង់នឹងជៀសវាងបានការ​វិនិយោគខ្ជះខ្ជាយគ្មានប្រសិទ្ធភាព ទន្ទឹមនឹងនោះធានាបានល្បឿន​គុណ​ភាពនិងតំលៃរបស់សំណង់។ ដើម្បីគ្រប់គ្រាន់ជាងទៀត យើងខ្ញុំស្នើរ​បំពេញបន្ថែមមាត្រាមួយកំណត់ការទទួលខុសត្រូវរបស់ស្ថាប័នបុគ្គល​កម្មាភិបាលរដ្ឋអនុវត្តភារកិច្ចពិនិត្យមុននិងការកំណត់ដោះស្រាយប្រសិន បើមិនសំរេចភារកិច្ចនេះ៕”