VOV WorldVOV World
សកម្មតស៊ូទាមទារឲមានយុត្តិធម៌សំរាប់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/Dioxin វៀតណាម
30/07/2014 11:37
(VOV)_ វៀតណាម សកម្មតស៊ូដណ្ដើមយុត្តិធម៌សំរាប់ជនរងគ្រោះ​ដោយ​ជាតិគីមីពុលពណ៌លឿងទុំ/Dioxin។ នេះគឺជាការអះអាងរបស់ឧត្តមសេនីយ៍ឯក ​Ngo Xuan Lich ប្រធានអគ្គស្នងការនយោបាយ កងទ័ពប្រជាជន​វៀតណាម ​
សកម្មតស៊ូទាមទារឲមានយុត្តិធម៌សំរាប់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/Dioxin វៀតណាម
(VOV)_ វៀតណាម សកម្មតស៊ូដណ្ដើមយុត្តិធម៌សំរាប់ជនរងគ្រោះ​ដោយ​ជាតិ គីមីពុល ពណ៌លឿងទុំ/Dioxin។ នេះគឺជាការអះអាងរបស់ឧត្តមសេនីយ៍ឯក ​Ngo  Xuan Lich ប្រធានអគ្គស្នងការនយោបាយ កងទ័ពប្រជាជន​វៀតណាម ​ក្នុងជំនួប ធ្វើការជាមួយដំណាងមជ្ឈឹមសមាគមន៍ ជនរងគ្រោះដោយជាតិគីមី​ពុលពណ៌លឿង ទុំ/Dioxin វៀតណាម នាព្រឹកថ្ងៃទី២៧ កក្កដានៅរដ្ឋធានីហាណូយ។ សកម្មតស៊ូទាមទារឲមានយុត្តិធម៌សំរាប់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/Dioxin វៀតណាម           ឧត្តមសេនីយ៍ឯក Ngo Xuan Lich បានអោយដឹងថា៖ បណ្ដា​ឆ្នាំកន្លងទៅ បក្ស រដ្ឋវៀតណាម បានមានការផ្តួចផ្តើមគំនិតជាច្រើន គោលនយោបាយលើកទឹក​ចិត្ត ដើម្បីថែទាំមុខសញ្ញាគោលនយោបាយកាន់តែល្អជាងពីមួយថ្ងៃទៅ១ថ្ងៃ ដែលក្នុង នោះមាន ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/Dioxin។ ​បណ្ដា​អង្គការ ​ បុគ្គល​នៅ​ក្នុងនិងក្រៅប្រទេសបានមានសកម្មភាពមនុស្សធម៌ជាច្រើន ​ជួយឧបត្ថម្ភ ជនរង​គ្រោះ​​​ដោយជាតិគីមីពុលពណ៌លឿងទុំ/Dioxin ​ជួយឧបត្ថម្ភគេស្ថិរ​ភាពជីវ​ភាព រស់នៅ។ លោក Ngo Xuan Lich មានគោល​បំណងថា៖ សមាគម ជនរងគ្រោះ​ដោយជាតិគីមីពុលពណ៌លឿងទុំ/Dioxin វៀត​ណាម​គ្រប់​ជាន់ថ្នាក់បន្តខំប្រឹងប្រែង ឆ្លង​កាត់រាល់​ការលំបាក សកម្មតស៊ូ ទាមទារ​អោយមានយុត្តិធម៌សំរាប់បណ្ដា ​ ជនរងគ្រោះដោយ​ជាតិ​គីមីពុលពណ៌លឿងទុំ/Dioxin​វៀតណាម​ ដោយផ្អែកទៅ លើច្បាប់អន្តរជាតិ៕