VOV WorldVOV World
សមាជិកសភានៃគណៈបក្សប្រជាធិបតេយ្យរបស់អាមេរិករៀបចំផែនការទាមទារឲ្យរឹតបន្តឹងការគ្រប់គ្រងកាំភ្លើង
27/06/2016 11:14
(VOVworld) - ក្រុមសមាជិកសភានៃគណៈបក្សប្រជា ធិបតេយ្យបន្តកសាងផែនការមួយអំពីការរៀបចំ “ទិវា ធ្វើសកម្មភាព” នៅលើទូទាំងប្រទេសនាថ្ងៃទី២៩ មិថុនា ខាងមុខនេះ សំដៅដាក់សម្ពាធបង្ខំឲ្យរដ្ឋសភា ប្រទេសនេះអនុម័តលើសេចក្ដីព្រាងច្បាប់គ្រប់គ្រងកាំភ្លើង។
សមាជិកសភានៃគណៈបក្សប្រជាធិបតេយ្យរបស់អាមេរិករៀបចំផែនការទាមទារឲ្យរឹតបន្តឹងការគ្រប់គ្រងកាំភ្លើង
ក្រុមសមាជិកសភាជាន់ទាបអាមេរិកនៃគណៈបក្សប្រជាធិបតេយ្យធ្វើបាតុកម្មនៅទីស្នាក់ការសភាជាន់ទាបនាថ្ងៃទី២២ មិថុនា (រូបថត៖AFP/TTXVN) (VOVworld) - ក្រោយពីធ្វើបាតុកម្មដោយអង្គុយនៅទីស្នាក់ការសភាជាន់ទាប អាមេរិកសំដៅសំណូមពរឲ្យរឹតបន្តឹងការគ្រប់គ្រងកាំភ្លើងនោះ ក្រុមសមាជិកសភា នៃគណៈបក្សប្រជាធិបតេយ្យបន្តកសាងផែនការមួយអំពីការរៀបចំ “ទិវាធ្វើសកម្ម ភាព” នៅលើទូទាំងប្រទេសនាថ្ងៃទី២៩ មិថុនា ខាងមុខនេះ សំដៅដាក់សម្ពាធបង្ខំ ឲ្យរដ្ឋសភាប្រទេសនេះអនុម័តលើសេចក្ដីព្រាងច្បាប់គ្រប់គ្រងកាំភ្លើង។ក្រុមសមា ជិកសភានៃគណៈបក្សប្រជាធិបតេយ្យនេះបានអះអាងថា នឹងប្រើប្រាស់គ្រប់យុទ្ធ សាស្ត្រ តាំងពីការរៀបចំសន្និសីទកាសែតដល់សន្និសីទតុមូល ដើម្បី ជំរុញដំណើរ ការបោះឆ្នោតអនុម័តលើសេចក្ដីព្រាងច្បាប់គ្រប់គ្រងកាំភ្លើងពោលខាងលើ។ទន្ទឹម នឹងនោះ ក្រុមសមាជិកសភានេះក៏បានអំពាវនាវឲ្យមានការចូលរួម របស់ជនរង គ្រោះដែលនៅរស់ក្នុងការបាញ់រះនាពេលកន្លងមកផងដែរ៕