អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម និងលោកជំទាវ ង៉ោង ហ្វឿងលី រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញចូលរួមពិធីសម្ពោធបន្ទប់ទុកអនុស្សាវរីយ៍លោកប្រធានហូជីមិញជាមួយផ្នែកប្រេងស្ម័នវៀតណាម - អាស៊ែបៃហ្សង់។ (រូបថត៖ VOV) |
ថ្លែងមតិនៅទីនេះ លោកអគ្គលេខាបក្ស តូ ឡឹម បានអះអាងថា ទំនាក់ទំនងមិត្ត ភាពប្រពៃណីល្អប្រសើររវាងវៀតណាម និង អាស៊ែបៃហ្សង់ ត្រូវបានចាក់គ្រឹះចាប់តាំងពី ដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់លោកប្រធានហូជីមិញទៅកាន់ អាស៊ែបៃហ្សង់ ក្នុងឆ្នាំ ១៩៥៩ ហើយត្រូវបានពូនជ្រុំដោយថ្នាក់ដឹកនាំ និងប្រជាជនជាច្រើនជំនាន់នៃ ប្រទេសទាំងពីរ។
លោកអគ្គលេខាបក្ស តូ ឡឹម ថ្លែងនៅពិធី។ (រូបថត៖ VOV)
|
“ការសម្ពោធបន្ទប់ទុកអនុស្សាវរីយ៍លោកប្រធានហូជីមិញ អគ្គមគ្គុទេសរបស់ បក្សកុម្មុយនិស្ត
វៀតណាម វីរៈបុរសរំដោះជាតិ មិត្តជិតស្និទ្ធរបស់ប្រជាជនស្រឡាញ់ សន្តិភាពលើពិភពលោក នៅសាកលវិទ្យាល័យប្រេងឧស្ម័ននិងឧស្សាហកម្មជាតិ អាស៊ែបៃហ្សង់ មានអត្ថន័យដ៏ធំធេង ដែលបង្ហាញពីសេចក្តីស្រឡាញ់របស់ប្រជាជន អាស៊ែបៃហ្សង់ ចំពោះលោកប្រធានហូជីមិញ ហើយរួមចំណែករឹតបន្តឹងទំនាក់ទំនងមិត្ត ភាពប្រពៃណីរវាងប្រទេសទាំងពីរផងដែរ។ ខ្ញុំស្នើឲ្យសាកលវិទ្យាល័យប្រេងឧស្ម័ននិង ឧស្សាហកម្មជាតិអាស៊ែបៃហ្សង់ បន្តបណ្តុះបណ្តាលឲ្យវៀតណាមនូវនិស្សិត និងអ្នក ស្រាវជ្រាវប្រកបដោយគុណភាពខ្ពស់ ដោយមានសមត្ថភាពវិទ្យាសាស្ត្រ និងបច្ចេក ទេសក្នុងវិស័យប្រេងឧស្ម័ន ថាមពល សក្តិសមនឹងភាពជាដៃគូយុទ្ធសាស្ត្ររវាង ប្រទេសទាំងពីរ”៕