សំណុំឯកសារនៃមហាសន្និបាតបក្សបានឆ្លុះបញ្ចាំងពីគតិបណ្ឌិតនិងសេចក្តីប្រាថ្នារបស់ប្រទេសជាតិ
08/10/2020 11:22
(VOVWORLD) - សំណុំឯកសារនៃមហាសន្និបាតលើកទី XIII របស់បក្សដែលកំពុងត្រៀមការពិគ្រោះយោបល់យ៉ាងទូលំទូលាយពីគ្រប់ស្រទាប់វណ្ណៈ ចាប់ពីថ្ងៃទី ១៥ ខែតុលា បន្ទាប់ពីបានពិគ្រោះយោបល់នៅក្នុងមហាសន្និបាតបក្សគ្រប់ជាន់ថ្នាក់។ ចំណុចថ្មីមួយនៃសំណុំឯកសារលើកនេះ គឺដាក់ចេញគោលដៅអភិវឌ្ឍន៍របស់ប្រទេសជាតិដល់ឆ្នាំ ២០២៥ និង ២០៣០ ដោយមានចក្ខុវិស័យដល់ឆ្នាំ ២០៤៥ និងគូសបញ្ជាក់នូវចំណុចសំខាន់ៗ ដើម្បីខិតខំប្រឹងប្រែងប្រែក្លាយវៀត ណាមឲ្យទៅជាប្រទេសអភិវឌ្ឍន៍ តាមទិសដៅសង្គមនិយម។ យ៉ាងណាមិញ សំណុំឯកសារនៃមហាសន្និបាតបក្សលើកទី XIII ពិតជាបានឆ្លុះបញ្ចាំងពីគតិបណ្ឌិតនិងសេចក្តីប្រាថ្នារបស់ប្រជាជាតិទាំងមូលផងដែរ។

ទិដ្ឋភាពនៃសិក្ខាសាលាក្រោមប្រធានបទ “ខ្លឹមសារថ្មីនិងចំណុចលេចធ្លោក្នុងពង្រាងសំណុំឯកសារសម្រាប់ដាក់ជូនមហាសន្និបាតលើកទី XIII របស់បក្ស” ដែលធ្វើឡើងនៅទីក្រុងហាណូយថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២០ (រូបថត៖ hdll.vn) សំណុំឯកសារនៃមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាមគឺមានអត្ថន័យពិសេស។ ពិសេសត្រង់ថា បក្សកុម្មុយនិស្តវៀតណាមមិនត្រឹមតែធ្វើការបូកសរុបរយៈពេល ៥ ឆ្នាំចុងក្រោយនៃអាណត្តិរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងធ្វើការវាយតម្លៃឡើងវិញរយៈពេល ១០ ឆ្នាំនៃការអនុវត្តកម្មវិធីនយោបាយឆ្នាំ ២០១១។ លើសពីនេះទៅទៀត សំណុំឯកសារនេះក៏បានឆ្លុះបញ្ជាំងឡើងវិញ នូវដំណើរការ៣៥ឆ្នាំអនុវត្តន៍កិច្ចការផ្លាស់ប្តូរថ្មី និងរយៈពេល៣០ឆ្នាំ អនុវត្តន៍កម្មវិធីនយោបាយ ឆ្នាំ ១៩៩១ ដែលបង្ហាញតាមរយៈទិសដៅដល់ឆ្នាំ ២០៣០ ចក្ខុវិដ័យដល់ឆ្នាំ ២០៤៥។ សាស្ត្រាចារ្យ បណ្ឌិត Ta Ngoc Tan អនុប្រធានក្រុមប្រឹក្សាទ្រឹស្តីមជ្ឈឹមបានអះអាងថា នេះគឺជាចក្ខុវិស័យជាក់ស្តែងនិងចាំបាច់ណាស់៖
Related







