VOV WorldVOV World
សមុទ្រខាងកើតបន្តជាបញ្ហាក្តៅគគុកនៅការសន្ទនា Shangri-la ឆ្នាំ ២០១៧
01/06/2017 07:00
(VOVWORLD) - ការសន្ទនា Shangri-la ឬហៅថា សន្និសីទកំពូលសន្តិសុខ អាស៊ីឆ្នាំ ២០១៧ នឹងបើកជាផ្លូវការនាថ្ងៃទី ២ មិថុនា ហើយអូសបន្លាយក្នុងរយៈ ពេល ៣ ថ្ងៃ។ គឺជាវាទិកាសន្ទនាប្រចាំឆ្នាំ ការសន្ទនា Shangri-la ឆ្នាំ ២០១៧ នឹង ប្រមូលផ្តុំពិភាក្សាអំពីបញ្ហាសន្តិសុខក្តៅគគុកក្នុងតំបន់ ជាពិសេសគឺសន្តិសុខនៅ សមុទ្រខាងកើត ក្នុងកាលៈទេសៈ ស្ថានភាពក្នុងតំបន់មានបំរ៉ែបំរួកស្មុគស្មាញនា ពេលថ្មីៗនេះ។
សមុទ្រខាងកើតបន្តជាបញ្ហាក្តៅគគុកនៅការសន្ទនា Shangri-la ឆ្នាំ ២០១៧
 សមុទ្រខាងកើតបន្តជាបញ្ហាក្តៅគគុកនៅការសន្ទនា Shangri-la ឆ្នាំ ២០១៧ (VOVworld) – ការសន្ទនា Shangri-la ឬហៅថា សន្និសីទកំពូលសន្តិសុខ អាស៊ីឆ្នាំ ២០១៧ នឹងបើកជាផ្លូវការនាថ្ងៃទី ២ មិថុនា ហើយអូសបន្លាយក្នុងរយៈ ពេល ៣ ថ្ងៃ។ គឺជាវាទិកាសន្ទនាប្រចាំឆ្នាំ ការសន្ទនា Shangri-la ឆ្នាំ ២០១៧ នឹង ប្រមូលផ្តុំពិភាក្សាអំពីបញ្ហាសន្តិសុខក្តៅគគុកក្នុងតំបន់ ជាពិសេសគឺសន្តិសុខនៅ សមុទ្រខាងកើត ក្នុងកាលៈទេសៈ ស្ថានភាពក្នុងតំបន់មានបំរ៉ែបំរួកស្មុគស្មាញនា ពេលថ្មីៗនេះ។ សន្និសីទកំពូលសន្តិសុខអាស៊ីឬត្រូវបានស្គាល់ដល់ឈ្មោះ «ការសន្ទនា Shangri-la» គឺជាវេទិកាសន្តិសុខអន្តរដ្ឋាភិបាលដែលប្រារព្ធឡើងជារៀលរាល់ឆ្នាំ ដោយវិទ្យាស្ថានស្រាវជ្រាវយុទ្ធសាស្ត្រអន្តរជាតិ (IIS) អង្គការពិគ្រោះយោបល់ឯករាជ្យមួយ។ សន្និសីទមានការចូលរួមនៃបណ្ដារដ្ឋមន្ត្រីការពារជាតិនិងមជ្ឈដ្ឋាន ឧត្តមសេនីយ៍ជាន់ខ្ពស់មកពីប្រទេសចំនួន ២៨ នៅអាស៊ី-ប៉ាស៊ីហ្វិក។ នៅវេទិកា Shangri-la លើកទី ១៦ នេះ រដ្ឋមន្ត្រីការពារជាតិនិងមន្ត្រីជាន់ខ្ពស់នៃប្រទេស ចំនួន ៥០ លើពិភពលោកបានអញ្ជើញចូលរួម។