VOV WorldVOV World
សមូហភាពនិងបុគ្គលចំនួន១៥បានទទួលរង្វាន់នារីវៀតណាមឆ្នាំ២០១៣
03/10/2013 09:00
(VOVworld)-នាយប់ថ្ងៃទី២តុលា មជ្ឈឹមសម្ព័ន្ធ សមាគមនារីវៀតណាម និង មូលនិធិរង្វាន់ទេពកោសល្យនារីវៀតណាមបានរៀបចំ ពិធីប្រគល់រង្វាន់នារីវៀតណាមឆ្នាំ២០១៣
សមូហភាពនិងបុគ្គលចំនួន១៥បានទទួលរង្វាន់នារីវៀតណាមឆ្នាំ២០១៣
សមូហភាពនិងបុគ្គលចំនួន១៥បានទទួលរង្វាន់នារីវៀតណាមឆ្នាំ២០១៣ (រូបថតៈhoilhpn.vn ) (VOVworld)-នាយប់ថ្ងៃទី២តុលា នៅរោងមហោស្រពហាណូយ មជ្ឈឹមសម្ព័ន្ធសមា គមនារីវៀតណាម និង មូលនិធិរង្វាន់ទេពកោសល្យ នារីវៀតណាមបានរៀបចំពិធី ប្រគល់រង្វាន់នារីវៀតណាមឆ្នាំ២០១៣ ជូនដល់សមូហភាពចំនួន៥និងបុគ្គលចំនួន ១០រូបដែលមានស្នាដៃឆ្នើមលើបណ្តាវិស័យរបស់ជីវភាពរស់នៅក្នុងសង្គម។         ថ្លៃងមតិក្នុងពិធី លោកស្រី Nguyen Thi Thanh Hoa សមាជិកាមជ្ឈឹមបក្ស និងជាប្រធានសម្ព័ន្ធសមាគមនារីវៀតណាម អះអាងថា រង្វាន់នេះជាការគូស​សញ្ញានិងកត់ត្រាការរួមវិភាគទានទេពកោសល្យ ការច្នៃប្រឌិតរបស់នារីវៀត​ណាម ក្នុងកិច្ចការកសាងនិងការពារប្រទេសជាតិ រួមចំណែកលើកទឹកចិត្ត​ចំពោះនារី លើគ្រប់វិស័យក្នុងជីវភាពរស់នៅ៕