VOV WorldVOV World
សម័យប្រជុំលើកទី១ នៃរដ្ឋសភានីតិកាលទី១៦ ត្រូវបាន​រៀបចំយ៉ាង​ហ្មត់ចត់
02/04/2026 11:48
[VOVWORLD] - ប្រធានរដ្ឋសភា​លោក​ ត្រិម ថាញ់មិន បានអះអាងថា មកទល់ពេលនេះ ការងារ​រៀបចំសម្រាប់សម័យប្រជុំលើកទី១ នៃរដ្ឋសភានីតិកាលទី១៦ បានបង្ហើយយ៉ាង​​​ពេញលេញនិងហ្មត់ចត់​​។
សម័យប្រជុំលើកទី១ នៃរដ្ឋសភានីតិកាលទី១៦ ត្រូវបាន​រៀបចំយ៉ាង​ហ្មត់ចត់
(ẢNH TICK BẢN QUYỀN) Chủ tịch Quốc hội Trần Thanh Mẫn phát biểu tại phiên họp. Ảnh: Lê Tuyết/VOV ប្រធានរដ្ឋសភាលោក ត្រិន ថាញ់មិន ថ្លែងនៅក្នុងសម័យប្រជុំ។ រូបថត​៖ Le Tuyet/VOV ថ្លែងនៅក្នុងពិធីបិទសម័យប្រជុំលើកទី៥៦ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នា​រសៀលថ្ងៃទី២ ខែមេសា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភា​លោក​ ត្រិម ថាញ់មិន បានអះអាងថា មកទល់ពេលនេះ ការងារ​រៀបចំសម្រាប់សម័យប្រជុំលើកទី១ នៃរដ្ឋសភានីតិកាលទី១៦ បានបង្ហើយយ៉ាង​​​ពេញលេញនិងហ្មត់ចត់​​។ លទ្ធផលនេះ ឆ្លុះបញ្ចាំងពីស្មារតីម្ចាស់ការ វិជ្ជមាន និងការទទួលខុសត្រូវរវាងស្ថាប័ននានារបស់រដ្ឋសភា រដ្ឋាភិបាល និងអង្គការពាក់ព័ន្ធ នា​ពេលកន្លងមក។ ដោយនៅសល់តែ ៤ ថ្ងៃទៀតប៉ុណ្ណោះ រហូតដល់ថ្ងៃបើកសម័យប្រជុំ (ថ្ងៃទី ៦ ខែមេសា) លោក​ប្រធានរដ្ឋសភាបានស្នើ​ថា ទាក់ទងនឹងខ្លឹមសារដែលត្រូវការ​ពិចារណានៅក្នុងសម័យប្រជុំលើកទី ៥៦ នេះ អគ្គលេខាធិការនៃ​រដ្ឋសភា និងប្រធានការិយាល័យរដ្ឋសភា ត្រូវធ្វើការសន្និដ្ឋានដោយរួមបញ្ចូលមតិយោបល់ទាំងអស់ សុក្រឹត្យការកែសម្រួលនិងបំពេញឯកសារ ហើយផ្ញើជូនសមាជិកសភាមុន​ថ្ងៃបើកសម័យប្រជុំ៕​
TAG
VOV/VOVWORLD/សម័យប្រជុំលើកទី១/រដ្ឋសភានីតិកាលទី១៦/វៀតណាម