VOV WorldVOV World
សម័យប្រជុំលើកទី៩របស់គណៈកម្មាធិការទទួលបន្ទុកសហប្រតិបតិ្តការទ្វេភាគីវៀតណាម-ចិន
27/06/2016 11:08
(VOVworld) - នាថ្ងៃទី២៧ មិថុនា នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តី ការបរទេសវៀតណាមលោក Pham Binh Minh និងរដ្ឋ មន្រ្តីការបរទេសចិនលោក Yang Jiechi បានអញ្ជើញ ជាអធិបតីសម័យប្រជុំលើកទី៩នៃគណៈកម្មាធិការទទួលបន្ទុកសហប្រតិបតិ្តការទ្វេភាគីវៀតណាម-ចិន។
សម័យប្រជុំលើកទី៩របស់គណៈកម្មាធិការទទួលបន្ទុកសហប្រតិបតិ្តការទ្វេភាគីវៀតណាម-ចិន
ឧបនាយករដ្ឋមន្រ្តីលោក Pham Binh Minh (ខាងស្ដាំ)និងរដ្ឋមន្រ្តីលោក Yang Jiechi (រូបថត៖TTXVN) (VOVworld) - នាថ្ងៃទី២៧ មិថុនា នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម ឧប នាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh និងរដ្ឋ មន្រ្តីការបរទេសចិនលោក Yang Jiechi បានអញ្ជើញជាអធិបតីសម័យប្រជុំលើកទី៩ នៃគណៈកម្មាធិការទទួលបន្ទុកសហប្រតិបតិ្តការទ្វេភាគីវៀតណាម-ចិន។នៅទីនេះ ភាគីទាំងពីរបានផ្លាស់ប្ដូរមតិនិងកំណត់ទិសដៅក៏ដូចជាខ្លឹមសារ សំខាន់ៗក្នុងកិច្ច សហប្រតិបតិ្តការនាពេលខាងមុខ សំដៅពង្រឹងនិងពង្រីកដោយ ឥតឈប់ឈរនូវ ទំនាក់ទំនងដៃគូសហប្រតិបតិ្តការយុទ្ធសាស្ត្រលើគ្រប់វិស័យវៀតណាម-ចិនឲ្យ អភិវឌ្ឍន៍កាន់តែស៊ីជំរៅពីមួយថ្ងៃទៅមួយថ្ងៃ។ ទិដ្ឋភាពនៃសម័យប្រជុំ ស្ដីអំពីបញ្ហានៅសមុទ្រ ភាគីទាំងពីរបានយល់ស្របគ្នាថា ចាំបាច់ត្រូវអនុវត្តន៍យ៉ាង ហ្មឺងម៉ាត់នូវកិច្ចព្រមព្រៀងនិងការយល់ដឹងរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្ស ទាំងពីរ ប្រទេសទាំងពីរ ក្នុងនោះមាន “កិច្ចព្រមព្រៀងស្ដីអំពីគោលការណ៍មូលដ្ឋាន បញ្ជានិងដឹកនាំក្នុងការដោះស្រាយបញ្ហានៅសមុទ្រវៀតណាម-ចិន” ម្ចាស់ការការ ខ្វែងគំនិតឲ្យបានល្អ ខំប្រឹងប្រែងអនុវត្តន៍កិច្ចព្រមព្រៀងសហប្រតិបតិ្តការនៅ សមុទ្រ និងបង្កើតយន្តការសហប្រតិបតិ្តការលើវិស័យស្វែងរកនិងជួយសង្គ្រោះ នៅសមុទ្រ។ភាគីទាំងពីរក៏បានពិភាគ្សាអំពីបញ្ហាសំខាន់ៗផ្សេងទៀតដូចជាការ មិនធ្វើឲ្យស្ថានភាពកាន់តែស្មុគស្មាញ ឬបើកទូលាយជំលោះ អនុវត្តន៍យ៉ាងពេញ លេញនិងប្រកបដោយប្រសិទ្ធិភាពនូវសេចក្ដីថ្លែងការណ៍ស្ដីអំពីការប្រតិបត្តិរបស់ ភាគីទាក់ទិននានានៅសមុទ្រខាងកើត (DOC) និងសំរេចយ៉ាងឆាប់ៗនូវក្រមប្រតិ បត្តិនៅសមុទ្រខាងកើត (COC)។ទន្ទឹមជាមួយគ្នានោះ ភាគីទាំងពីរបានឯកភាព លើការដោះស្រាយជំលោះដោយសន្តិវិធី សមស្របទៅនឹងច្បាប់អន្តរជាតិក្នុង នោះមានអនុសញ្ញាអ.ស.បស្ដីអំពីច្បាប់សមុទ្រ១៩៨២។ បន្ទាប់ពីសម័យប្រជុំនេះ ឧបនាយករដ្ឋមន្រ្តីលោក Pham Binh Minh និងរដ្ឋមន្រ្តី លោក Yang Jiechi បានធ្វើជាកសិណសាក្សីពិធីចុះហត្ថលេខាលើឯកសារសហ ប្រតិបតិ្តការមួយចំនួនរវាងប្រទេសទាំងពីរ៕