សម័យសួរដេញដោលសមាជិកនានារបស់រដ្ឋាភិបាលវៀតណាមបានបញ្ចប់
12/06/2014 08:18
(VOV)_ នៅក្នុងសម័យប្រជុំលើកទី៧ រដ្ឋសភាវៀតណាម បណ្ដាសំនួររបស់សមាជិក សមាជិកាសភា ចំពោះអធិការកិច្ចរដ្ឋាភិបាលវៀតណាម លោក Huynh Phong Tranh សុទ្ធតែប្រមូលផ្តុំក្នុងការងារបង្ការ ប្រឆាំងអំពើពុករលួយ។
(VOVworld) – នារសៀលថ្ងៃទី ១២ មិថុនា សម័យសួរដេញដោលបានបញ្ចប់ ដោយ ចំម្លើយរបស់ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ដើម្បីបំភ្លឺបញ្ហាមួយចំនួនទាក់ទិនដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងរយៈពេល ៥ ខែដើមឆ្នាំ ២០១៤ និងស្ថានភាពនៅសមុទ្រខាងកើតជាដើម។ រាយការណ៍អំពីស្ថានភាព សេដ្ឋកិច្ចសង្គម ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានឲ្យដឹងថា៖ សេដ្ឋកិច្ច សង្គមនៅជួប ការលំបាកសាកល្បងជាច្រើន ជាពិសេស ការដែលចិនដាក់ ស្ថានីយ៍ខួង Haiyang Shiyou 981ដោយខុសច្បាប់ក៏បានជះឥទ្ធពលអាក្រក់ដល់ ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមផងដែរ។ “រដ្ឋាភិបាលបណ្ជាណែនាំបណ្ដាក្រសួងផ្នែកតំបន់អង្គភាពអាជីវកម្មនានាជំនះ ពុះពារលើការខ្វះខាត់ការលំបាក ប្រមូលផ្តុំទៅលើការលាតត្រដាងអនុវត្តប្រកប ដោយ ប្រសិទ្ធភាពនូវបណ្ដាភារកិច្ចនិងវិធានការដែលត្រូវបាននាំចេញ ព្រមទាំង តាមដាន ស្ថានភាពនិងម្ចាស់ការវិធានការទប់ទល់។” មុននោះ នៅក្នុងសម័យប្រជុំលើកទី៧ រដ្ឋសភាវៀតណាម បណ្ដាសំនួររបស់សមាជិក សមាជិកាសភា ចំពោះអធិការកិច្ចរដ្ឋាភិបាលវៀតណាម លោក Huynh Phong Tranh សុទ្ធតែប្រមូលផ្តុំក្នុងការងារបង្ការ ប្រឆាំងអំពើពុករលួយ។ អធិការកិច្ច Huynh Phong Tranh (VTV) ស្ដីពីខ្លឹមសារនេះ អធិការកិច្ចបានអះអាងថា៖ ការងារបង្ការ ប្រឆាំងអំពើពុករលួយ ជាបញ្ហាដែលត្រូវបានប្រព័ន្ធនយោបាយទាំងមូលយកចិត្តទុកដាក់អនុវត្ត។ ប៉ុន្តែ ស្ថានភាពជាក់ស្ដែងបានសរអោយឃើញថា៖ការងារបង្ការ ប្រឆាំង អំពើពុករលួយមិនទាន់ទទួលបានគោលដៅដែលបានដាក់ចេញ។ស្ថានភាពអំ ពើពុករលួយមិនទាន់មានសញ្ញាថយចុះ ការរកឃើញដើស្រាយមិនទទួលបានតាម សំណូមពរនៅឡើយ។ ស្ដីពីការដោះស្រាយបញ្ហាអំពើពុករលួយ ក្នុងស្ថាប័នបង្ការ ប្រឆាំងអំពើពុករលួយ អធិការកិច្ច Huynh Phong Tranh បានសង្កត់ធ្ងន់ថា៖ “ ក្នុងរយៈពេលខាងមុខ ត្រូវប្រមូលផ្តុំជំនះពុះពារ បង្កើនការអប់រំនយោបាយ សតិ អារម្មណ៍សំរាប់បណ្ដាកម្មាភិបាលអធិការកិច្ច លើកកំពស់ការទទួលខុសត្រូវរបស់អ្នក ប្រមុខដែលទុកអោយមានអំពើពុករលួយកើតមានឡើង។” ស្ដីពីដំណើការដោះស្រាយពាក្យបណ្ដឹងតវ៉ា លោក Huynh Phong Tranh បានអោយដឹងថា៖ ពីឆ្នាំ ២០១២ -២០១៣ បានសម្រេចជាសារវ័ន្តករណីនៅសេសសល់ដែលអូសបន្លាយក្នុងរយៈពេលវែង។ រហូតមកដល់ខែឧសភា ឆ្នាំ ២០១៤ សម្រេចការដោះស្រាយរឿងហេតុចំនួន៤៩២/៥២៨ដែរ៕
Related







