សន្និបាតតំណាងនារីទូទាំងប្រទេសលើកទី៧បានបិទប្រកបដោយជោគជ័យ
09/03/2017 10:18
(VOVworld)-បន្ទាប់ពីរយៈពេល៣ថ្ងៃធ្វើការ នាព្រឹកថ្ងៃទី៩មិនា មហាសន្និបាត តំណាងនារីទូទាំងប្រទេសលើកទី៧អាណត្តិ ២០១៧-២០២២

សន្និបាតតំណាងនារីទូទាំងប្រទេសលើកទី៧បានបិទប្រកបដោយជោគជ័យ (VOVworld)-បន្ទាប់ពីរយៈពេល៣ថ្ងៃធ្វើការ នាព្រឹកថ្ងៃទី៩មិនា មហាសន្និបាត តំណាងនារីទូទាំងប្រទេសលើកទី៧អាណត្តិ ២០១៧-២០២២ បានបើកសម័យបិទ បញ្ចប់។ អញ្ជើញថ្លែងមតិក្នុងពិធីនេះ ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុ ភូមិវៀតណាមលោក Nguyen Thien Nhan បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែក សកម្មរបស់សមាគមនារីគ្រប់ជាន់ថ្នាក់ទៅក្នុងសកម្មភាពរបស់រណសិរ្សមាតុភូមិនិង របស់ប្រទេសជាតិ។ លោក Nguyen Thien Nhan ជឿជាក់ថា ក្នុងអាណត្តិថ្មី សម្ព័ន្ធ សមាគមនារីវៀតណាម បន្តពង្រីកសមត្ថភាពរបស់ខ្លួនទៅក្នុងរាល់កម្មភាពរបស់ រណសិរ្សមាតុភូមិផងដែរ។ យល់ស្របជាមួយនឹងទិសដៅ ភារកិច្ចដែលមហាសន្និ បាតបានកំណត់សម្រាប់អាណត្តិ ២០១៧-២០២២នោះ លោក Nguyen Thien Nhan បានសង្កត់ធ្ងន់ថា ៖ “វិធីសាស្ត្រដែលសម្ព័ន្ធសមាគមនារីជ្រើសរើសសម្រាប់មូលដ្ឋានគឺល្អណាស់ តាមនោះ មូលដ្ឋាននីមួយៗនឹងដឹងថាខ្លួនត្រូវធ្វើអ្វីៗ។ ដោយគោលដៅទាំងអស់ ដែលបានកំណត់នេះ សមាគមនារីនឹងបន្តរួមចំណែកទៅក្នុងចលនារណសិរ្សទូទាំង ប្រទេស។ក្នុងមហាសន្និបាតនេះបានដាក់ចេញនូវគោលដៅចំនួន៥សម្រាប់បង្កើត សហករណ៍ដោយនារីធ្វើជាម្ចាស់ចំនួន៣០០កន្លែង។នេះជាចំណុចថ្មីបើប្រៀបធៀប នឹង អាណត្តិមុនដែរ”។ នៅក្នុងពិធីបិទនេះ អង្គប្រជុំបានអនុម័តនូវលក្ខន្តិកៈសម្ព័ន្ធសមាគមនារីវៀត ណាម (ធ្វើវិសោធនកម្ម)ក្នុងនោះមានចំណុចថ្មីជាច្រើន សមស្របជាមួយមុខងារ ភារកិច្ចនិងឆ្លើយតបតម្រូវការរបស់ចលនានារី និងសកម្មភាពរបស់សម្ព័ន្ធសមាគម នារីវៀតណាមក្នុងដំណាក់កាលថ្មី។ លោកស្រី Nguyen Thi Thu Ha សមាជិកមជ្ឈឹម បក្ស ប្រធានសម្ព័ន្ធសមាគមនារីវៀតណាមនីតិកាលទី១១ជាប់ឆ្នោតជាថ្មីម្តងទៀត ដំណែងប្រធានសម្ព័ន្ធសមាគមនារីវៀតណាមនីតិកាលទី១២៕
Related






