សន្និសីទ AMM 50៖ វៀតណាមសន្យារួមជាមួយអាស៊ានជម្រុញគោលគំនិត វិនិយោគទៅលើនារី
06/08/2017 09:15
(VOVWORLD) -នាព្រឹកថ្ងៃទី៦សីហា ក្នុងក្របខ័ណ្ឌនៃសន្និសីទ AMM 50 នៅប្រទេសហ្វីលីពីន ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បាន អញ្ជើញចូលរួមជំនួបពិភាក្សា ស្តីពី គោលគំនិតវិនិយោគលើនារី ដោយរដ្ឋមន្ត្រីការបរ ទេសអូស្ត្រាលី លោកស្រី Julie Bishop អញ្ជើញជាអធិបតីភាព។

នារីលក់ដូនៅ Sa Pa (រូបថតៈ Ngoc Linh) គោលគំនិតនេះជា កម្មវិធីហិរញ្ញប្បទានឈានមុខរបស់រដ្ឋាភិបាលអូស្ត្រាលី ដែលមានតម្លៃ៤៦លាន ដុល្លារអូស្ត្រាលី សំដៅប្រគល់សិទ្ធិឲ្យនារីចូលរួមយ៉ាងខ្លាំងក្លាថែមទៀតលើសកម្ម ភាពសេដ្ឋកិច្ច សង្គមនៅបណ្តាប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកផងដែរ។ អញ្ជើញ ថ្លែងមតិក្នុងជំនួបនេះ លោកស្រី Julie Bishop បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលគួរ ឲ្យកត់សម្គាល់ដែលរដ្ឋាភិបាលវៀតណាមទទួលបានក្នុងការជម្រុញសមភាពភេទនិងប្រគល់សិទ្ធិសម្រាប់នារី។ រីឯខ្លួនវិញ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀត ណាមលោក Pham Binh Minh បានអះអាងថា រដ្ឋាភិបាលវៀតណាមយកចិត្តទុក ដាក់និងកំពុងអនុវត្តវិធានការជាក់ស្តែងជាច្រើនក្នុងការជម្រុញសមភាពភេទ ព្រម ទាំងសង្កត់ធ្ងន់ថា ការជួយឧបត្ថម្ភនិងលើកកំពស់តួនាទីរបស់នារីនៅបណ្តាសហ គ្រាសធុនតូចនិងមធ្យម មិនត្រឹមតែជាវិធីសាស្រ្តមានប្រសិទ្ធភាពនៃការប្រគល់សិទ្ធិ ឲ្យនារីប៉ុណ្ណោះទេ ថែមទាំងបង្កើនកំណើនរួមចំណែកទៅក្នុងការការអភិវឌ្ឍន៍និង ភាពសម្បូររុងរឿងរួមរបស់ប្រទេសទាំងអស់ក្នុងតំបន់ទៀតផង៕
Related





