VOV WorldVOV World
សន្និសីទ Online ស្តីពីកិច្ចការប្រឆាំងការរត់ពន្ធកេងបន្លំពាណិជ្ជកម្មនិងទំនិញក្លែងក្លាយ
09/03/2017 10:29
(VOVworld)-សន្និសីទ Online គណៈកម្មាធិការជាតិទទួលបន្ទុការ ប្រឆាំងការរត់ពន្ធ កេងបន្លំពាណិជ្ជកម្មនិងទំនិញក្លែងក្លាយជាមួយខេត្តក្រុងទាំង៦៣
សន្និសីទ Online ស្តីពីកិច្ចការប្រឆាំងការរត់ពន្ធកេងបន្លំពាណិជ្ជកម្មនិងទំនិញក្លែងក្លាយ
ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binhអញ្ជើញជាអធិបតីភាពសន្និសីទ Online ស្តីពីកិច្ចការប្រឆាំងការរត់ពន្ធកេងបន្លំពាណិជ្ជកម្មនិងទំនិញក្លែងក្លាយ (រូបថត៖TTXVN ) (VOVworld)-សន្និសីទ Online គណៈកម្មាធិការជាតិទទួលបន្ទុការ ប្រឆាំងការរត់ពន្ធ  កេងបន្លំពាណិជ្ជកម្មនិងទំនិញក្លែងក្លាយជាមួយខេត្តក្រុងទាំង៦៣លើទូទាំងប្រទេស បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៩មិនា ក្រោមអធិបតីភាពរបស់ ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh។ នៅសន្និសីទនេះ មតិជាច្រើនបានចាត់ទុកថា គប្បីបន្តពង្រឹងនិង ធ្វើវិសោធនកម្មនូវឯកសារគតិយុត្ត។ រួមជាមួយគ្នានោះ ត្រូវប្តេជ្ញាក្នុងការដោះស្រាយ និងរារាំងស្ថានភាពរត់ពន្ធលួចបន្លំពាណិជ្ជកម្មនិងទំនិញក្លែងបន្លំ។ អនុរដ្ឋមន្ត្រីក្រ សួងឧស្សាហ-ពាណិជ្ជកម្ម លោក Do Thang Hai បានស្នើរថា៖         “យើងខ្ញុំស្នើឲ្យរដ្ឋាភិបាលបន្តបញ្ជាណែនាំក្រសួងស្ថាប័នមួយចំនួន ជាពិសេស  គឺនៅថ្នាក់តំបន់ត្រូវបង្កើនការងារត្រួតពិនិត្យ រារាំងទំនិញនាំចូលខុសច្បាប់ពីព្រំដែន”។         អញ្ជើញថ្លែងមតិសន្និដ្ឋាន លោកឧបនាយករដ្ឋមន្ត្រី  Truong Hoa Binh បានអះ អាងថា ត្រូវប្តេជ្ញាខ្លាំងថែមទៀតក្នុងការងារប្រឆាំងការរត់ពន្ធកេងន្លំពាណិជ្ជកម្មនិង ទំនិញក្លែងក្លាយនាពេលខាងមុខ៕