VOV WorldVOV World
សន្និសីទ WEF ASEAN 2018៖ សញ្ញាសម្គាល់របស់វៀតណាម
15/09/2018 08:41
(VOVWORLD) - សារព័ត៌មានអន្តរជាតិនាថ្ងៃទី១៤ កញ្ញា បានចុះផ្សាយអត្ថបទសរសេរជា ច្រើនស្ដីពីជោគជ័យនៃសន្និសីទវេទិកាសេដ្ឋកិច្ចពិភពលោកស្ដីពីអាស៊ាន (WEF ASEAN) ឆ្នាំ២០១៨ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៣កន្លងទៅនៅ ទីក្រុងហាណូយ ប្រទេសវៀតណាម។
សន្និសីទ WEF ASEAN 2018៖ សញ្ញាសម្គាល់របស់វៀតណាម
 ទិដ្ឋភាពនៃកិច្ចប្រជុំមួយក្នុងក្របខ័ណ្ឌ WEF ASEAN 2018 (រូបថត៖ TTXVN) នៅលើគេហទំព័រវ៉ែបសាយជាផ្លូវការរបស់ WEF បានបង្ហោះអត្ថបទជា ច្រើនស្ដីពីសន្និសីទ WEF ASEAN ឆ្នាំ២០១៨ ដោយចាត់ទុកថា នេះជាជោគជ័យ មួយរបស់វេទិកាសេដ្ឋកិច្ចពិភពលោក របស់អាស៊ាន ក៏ដូចជារបស់ប្រទេសម្ចាស់ ផ្ទះវៀតណាមទៀតផង។ ប្រព្រឹត្តទៅក្នុងរយៈពេលតែ៣ថ្ងៃប៉ុណ្ណោះ ប៉ុន្តែព្រឹត្តិការ ណ៍នេះបានទាក់ទាញការចូលរួមរបស់បរិមាណមនុស្សយ៉ាងច្រើនកុះករបំផុតតាំងពីមុនមក (ជាង១ពាន់១រយនាក់) ក៏ដូចជាបរិមាណប្រមុខរដ្ឋលើពិភពលោក (៩រូប) តាមនោះបង្ហាញនូវការយកចិត្តទុកដាក់ដ៏ធំធេងរបស់សហគមន៍អន្តរ ជាតិចំពោះវៀតណាមនិងតំបន់អាស៊ាន។         “រឿងស្ដីពីមន្តអាគមអស្ចារ្យផ្នែកសេដ្ឋកិច្ចរបស់វៀតណាម” ជាអត្ថបទ សរសេរមួយដែលទទួលបានការយកចិត្តទុកដាក់នៅលើគេហទំព័រវ៉ែបសាយ របស់ WEF ដែលក្នុងនោះវាយតំលៃថា វៀតណាមជាផ្កាយមួយដែលរះនៃ ទីផ្សារទើបលេចចេញ។ ដោយមានកំណើនសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយនោះ វៀតណាម កំពុងអះអាងនូវតួនាទីរបស់ខ្លួននៅវេទិកាពហុភាគីនានា ហើយជោគជ័យនៃ សន្និសីទ WEF ASEAN លើកនេះគឺជាភស្តុតាងដ៏ច្បាស់លាស់៕