VOV WorldVOV World
សន្និសីទពន្លឿនវិនិយោគពាណិជ្ជកម្មនិងទេសចរណ៍២០១២នៅខេត្ត Tra Vinh
26/11/2012 08:39
VOV-គណៈកម្មាធិការប្រជាជនខេត្ត​ Tra Vinh នា រសៀលថ្ងៃទី២៥វិច្ឆិកា បាន​រៀបចំសន្និសីទពន្លឿន វិនិយោគពាណិជ្ជកម្មនិងទេសចរណ៍ឆ្នាំ២០១២។
សន្និសីទពន្លឿនវិនិយោគពាណិជ្ជកម្មនិងទេសចរណ៍២០១២នៅខេត្ត Tra Vinh
សន្និសីទពន្លឿនវិនិយោគពាណិជ្ជកម្មនិងទេសចរណ៍២០១២នៅខេត្ត Tra Vinh         VOV-គណៈកម្មាធិការប្រជាជនខេត្ត​ Tra Vinh នារសៀលថ្ងៃទី២៥វិច្ឆិកា បាន​រៀបចំសន្និសីទពន្លឿនវិនិយោគពាណិជ្ជកម្មនិងទេសចរណ៍ឆ្នាំ២០១២។ នេះ​ជា​សកម្មភាពមួយក្នុងចំណោមសកម្មភាពសំខាន់ក្នុងក្របខ័ណ្ឌពិធីបុណ្យ អកអំបុកឆ្នាំ២០១២។ ដំណាងជាង១២០នាក់ជាថ្នាក់ដឹកនាំខេត្ត​ Tra Vinh បណ្ដា វិនិយោគិន​អង្គភាពអាជីវកម្មមកពីខេត្តក្រុងចំនួន១២នៅដំបន់វាលទំនាបទន្លេ Cuu Long ណាមប៉ូខាងកើតនិងទីក្រុងហូជីមិញបានចូលរួមសន្និសីទ។ ខេត្ត Tra Vinh បាន​ដោះស្រាយរាល់ការលំបាករបស់វិនិយោគិន ឧទ្ទេសនាមអំពី​ យុទ្ធសាស្ត្រ​អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់ខេត្តដល់ឆ្នាំ២០២០ និងទស្សន វិស័យដល់ឆ្នាំ​២០៣០។ បញ្ចប់សន្និសីទ មានលិខិតទទួលស្គាល់វិនិយោគចំនួន ៤ត្រូវបានប្រគល់​ជូនវិនិយោគិនជាមួយចំនួនទុនវិនិយោគជិត៧២៥ពាន់លាន ដុង៕

More