VOV WorldVOV World
សន្និសីទគណៈកម្មាធិការមជ្ឍឹមសមាគមកសិករវៀតណាមលើកទី ៩
05/07/2012 10:38
នៅសន្និសីទគណៈកម្មាធិការមជ្ឍឹមសមាគមកសិករ វៀតណាមលើកទី ៩ (នីតិកាលទី ៥) ដែលបាន ប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ៥ កក្កដា នៅទីក្រុងហាណូយ អនុប្រធាន ប្រចាំការរបស់សមាគមកសិករវៀតណាម លោក Ha Phuc Mich បានឲ្យដឹងថា៖ ក្នុងរយៈពេលកន្លងទៅ ជីវភាពរស់នៅរបស់កសិករបន្តកែលំអរតទៅទៀត គ្រួសារក្រីក្រកាត់បន្ថយចុះ ៥.៧ %។
សន្និសីទគណៈកម្មាធិការមជ្ឍឹមសមាគមកសិករវៀតណាមលើកទី ៩
នៅសន្និសីទគណៈកម្មាធិការមជ្ឍឹមសមាគមកសិករវៀតណាមលើកទី ៩ (នីតិកាលទី ៥) ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ៥ កក្កដា នៅទីក្រុងហាណូយ អនុប្រធាន ប្រចាំការរបស់សមាគមកសិករវៀតណាម លោក  Ha Phuc Mich បានឲ្យដឹងថា៖ ក្នុងរយៈពេលកន្លងទៅ ជីវភាពរស់នៅរបស់កសិករបន្តកែលំអរ តទៅទៀត គ្រួសារក្រីក្រកាត់បន្ថយចុះ ៥.៧ %។ បណ្ដាចលនាដូចជា៖ កសិករ ប្រឡងប្រណាំងផលិតកម្ម ធ្វើអាជីវកម្មល្អ សាមគ្គីភាពជួយគ្នាកាត់បន្ថយភាព ក្រីក្រ។ល។ ត្រូវបានអនុវត្តដ៏ ទូលំទូលាយ។ ស្តីអំពីភារៈកិច្ចរបស់សមាគមកសិករ ក្នុងរយៈពេលខាងមុខ លោក Ha Phuc Mich បានឲ្យដឹងថា៖ “ក្នុងរយៈពេល ៦ ខែចុងឆ្នាំ យើងបន្តផ្លាស់ប្តូរថ្មី លើកកំពស់គុណភាពសេវ៉ាកម្មនៃ ការបង្រៀនរបរ និងជួយឧបត្ថម្ភកសិករអភិវឌ្ឍន៍ផលិតកម្ម ធ្វើអាជីវកម្មនាំវិទ្យាសា ស្ត្រ បច្ចេកវិទ្យាចូលផលិតកម្ម។ ព្រមទាំង យើងត្រូវបើកទំលាយរូបសណ្ឋានផលិត ធ្វើអាជីវកម្មល្អនៅជនបទជំរុញយ៉ាងខ្លាំងការងារអភិវឌ្ឍន៍បរិមាណសមាជិកដែលត ខ្ជាប់ជាមួយការបណ្ដុះបណ្ដាល លើកកំពស់គុណភាពកម្មាភិបាល សមាជិក។ យើងត្រូវខំប្រឹងប្រែងរៀបចំល្អការប្រឡងប្រណាំងកសិករពូកែទូទាំងប្រទេសលើក ទី ៣” ៕

More