VOV WorldVOV World
សន្និសីទជាន់ខ្ពស់អ.ស.បស្តីពីកិច្ចសហប្រតិបត្តិការដឹកជញ្ជូនឆ្លងដែនពាណិជ្ជកម្មបិទបញ្ចប់ប្រកបដោយជោគជ័យ
09/03/2017 10:19
(VOVworld)-នាថ្ងៃទី៩មិនានៅទីក្រុងហាណូយ សន្និសីទជាន់ខ្ពស់ អ.ស.ប តំបន់ អស៊ី-អឺរ៉ុបស្តីពីបង្កើនកិច្ចសហប្រតិបត្តិការក្នុងការដឹកជញ្ជូនឆ្លងដែន
សន្និសីទជាន់ខ្ពស់អ.ស.បស្តីពីកិច្ចសហប្រតិបត្តិការដឹកជញ្ជូនឆ្លងដែនពាណិជ្ជកម្មបិទបញ្ចប់ប្រកបដោយជោគជ័យ
(VOVworld)-ក្រោយរយៈពេល៣ថ្ងៃធ្វើការ នាថ្ងៃទី៩មិនានៅទីក្រុងហាណូយ សន្និសីទជាន់ខ្ពស់ អ.ស.ប តំបន់ អស៊ី-អឺរ៉ុបស្តីពីបង្កើនកិច្ចសហប្រតិបត្តិការក្នុងការ ដឹកជញ្ជូនឆ្លងដែន ពាណិជ្ជកម្មនិងអនុវត្តរបៀបវារៈឆ្នាំ២០៣០ស្តីពីការអភិវឌ្ឍន៍ និរន្តរភាពបានបិទបញ្ចប់ប្រកបដោយជោគជ័យ។ អញ្ជើញថ្លែងមតិក្នុងពិធីបិទ លោក Gyan Chandra  Acharya អគ្គលេខាធិការរងអង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់ ថា៖         “នាពេលអនាគតយើងមានទិសដៅច្បាស់លាស់ជាស្រាប់ហើយយើងក៏អាច  ជម្រុញថែមទៀតសកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ខ្លួនតាមរយៈការរឹតបន្តឹងកិច្ច សហប្រតិបត្តិការក្នុងតំបន់។​យើងក៏ត្រូវលើកត្រដែតសារៈសំខាន់នៃការជួយឧបត្ថម្ភ របស់សហគមន៍អន្តរជាតិ។ កត្តាសំខាន់សម្រាប់ប្រទេសគ្មានសមុទ្រក៏ដូចជាប្រ ទេសសម្រាប់ឆ្លងកាត់នោះគឺវិនិយោគ បច្ចេកវិទ្យា ពាណិជ្ជកម្មក៏ដូចជាបង្កើតសមត្ថ ភាព។​ខ្ញុំចាត់ទុកថា ទាំងអស់នេះជាសារដែលទទួលបានក្នុងសន្និសីទនេះផងដែរ”។         សន្និសីទបានបិទបញ្ចប់នោះ វៀតណាមទទួលបានការវាយតម្លៃខ្ពស់ក្នុងការ  សកម្មរួមសហការជាមួយតំណាងជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ កសាងខ្លឹម សារនិងរបៀបវារៈរបស់សន្និសីទនេះយ៉ាងជាក់ស្តែងសមស្របទៅនឹងសភាពការ  របស់ប្រទេសគ្មានសមុទ្រនិងបានឆ្លងកាត់៕