សន្និសីទការសែតប្រកាស Greenbiz ២០១៣
05/06/2013 09:48
( VOV)_ Greenbiz ជាដំណោះស្រាយមួយ ក្នុងចំណោមបណ្ដាដំណោះស្រាយអាជីវកម្មបៃតងរបស់ទ្វីបអឺរ៉ុបសំរាប់វៀតណាម និងជាព្រឹត្តិការណ៍មួយក្នុងចំណោមព្រឹត្តិការណ៍មានចរិតលកខ្ណះសម្រេចកំណត់ដើម្បីលើកកំពស់ចំណេះដឹង និងការសន្យាអំពីការអភវិឌ្ឍន៍ចីរភាពនៅវៀតណាមដែល នឹងចាប់ផ្តើមនៅទីក្រុងហាណូយ នាថ្ងៃទី ១៩ និងទី២០ កញ្ញាឆ្នាំ២០១៣។

( VOV)_ Greenbiz ជាដំណោះស្រាយមួយ ក្នុងចំណោមបណ្ដាដំណោះស្រាយ អាជីវកម្មបៃតងរបស់ទ្វីបអឺរ៉ុបសំរាប់វៀតណាម និងជាព្រឹត្តិការណ៍មួយក្នុងចំណោម ព្រឹត្តិការណ៍មានចរិតលកខ្ណះសម្រេចកំណត់ដើម្បីលើកកំពស់ចំណេះដឹង និងការ សន្យាអំពីការអភវិឌ្ឍន៍ចីរភាពនៅវៀតណាមដែល នឹងចាប់ផ្តើមនៅទីក្រុងហា ណូយ នាថ្ងៃទី ១៩ និងទី២០ កញ្ញាឆ្នាំ២០១៣។ តាមព័ត៍មាននៅសន្និសីទការសែត ដែលសភាពាណិជ្ជកម្មទ្វីបអឺរ៉ុបប្រចាំនៅវៀតណាម ( Eurocham) ក្រសួងឧស្សាហ ពាណិជ្ជកម្មវៀតណាម និងសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាមរៀបចំឡើង នាព្រឹកថ្ងៃទី ៥ មិថុនា នៅទីក្រុងហាណូយថា÷ Greenbiz ២០១៣ ជាព្រឹត្តិការណ៍ នាំមកបណ្ដាបទពិសោធន៍ជាក់ស្ដែង និងចំណេះដឹងធ្វើអាជីវកម្មចីរភាព ការផ្ទេរប្តូរ ទិសទៅលើខឿនសេដ្ឋកិច្ចបៃតង …។ល។ ថ្លែងមតិនៅទីនេះ លោក Nguyen Huy Hoan អនុប្រធាន នាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា នៃក្រសួងឧស្សាហ-ពាណិជ្ជ កម្ម បានអោយដឹងថា÷ “ ក្រសួងឧស្សាហ-ពាណិជ្ជកម្មបានវាយតំលៃខ្ពស់រាល់ការផ្តើមគំនិតថ្មីរបស់ ស ភាពាណិជ្ជកម្ម និងឧស្សាហកម្មទ្វីបអឺរ៉ុបប្រចាំនៅវៀតណាម និងអះអាងថា÷ក្រ សួងឧស្សាហ-ពាណិជ្ជកម្ម ជានិច្ចកាលគាំទ្ររៀបចំបណ្ដាព្រឹត្តិការណ៍ Greenbiz ២០១៣។ យើងខ្ញុំសង្ឃឹមថា÷ ព្រឹត្តិការណ៍នេះ នាំមកឱកាសសហប្រតិបត្តិការអាជីវ កម្មជាច្រើននិងផ្លាស់ប្តូរព័ត៍មានសំរាប់អង្គភាពអាជីវកម្មវៀតណាមនិងអឺរ៉ុប៕” សន្និសីទការសែតប្រកាស Greenbiz ២០១៣ (vov.vn )
Related






