VOV WorldVOV World
សន្និសីទកាសែតត្រៀមរៀបចំឲ្យសម័យប្រជុំលើកទី៥រដ្ឋសភានីតិ កាលទី១៣
17/05/2013 11:56
VOV-សម័យប្រជុំលើកទី៥រដ្ឋសភាវៀតណាមនីតិកាលទី១៣នឹងបានបើកនា​ថ្ងៃទី២០ឧសភានៅទីក្រុងហាណូយ។
សន្និសីទកាសែតត្រៀមរៀបចំឲ្យសម័យប្រជុំលើកទី៥រដ្ឋសភានីតិ កាលទី១៣
ប្រធានខុទ្ទកាល័យរដ្ឋសភាវៀតណាមលោក Nguyen Hanh Phuc នៅសន្និសីទកាសែត។ (vov.vn)         VOV-សម័យប្រជុំលើកទី៥រដ្ឋសភាវៀតណាមនីតិកាលទី១៣នឹងបានបើក នា​ថ្ងៃទី២០ឧសភានៅទីក្រុងហាណូយ។ នៅសន្និសីទកាសែតក្នុងប្រទេសនិង ​អន្តរជាតិ​ប្រកាសរបៀបវារៈសម័យប្រជុំដែលបានប្រព្រឹត្តទៅនារសៀលថ្ងៃទី ១៧​ឧសភា ប្រធានខុទ្ទកាល័យរដ្ឋសភាវៀតណាមលោក Nguyen Hanh Phuc បាន​ឲ្យ​ដឹង​ថា សម័យប្រជុំគ្រោងនឹងប្រព្រឹត្តទៅក្នុងរយៈពេលប្រមាណ១ខែនេះ​ រដ្ឋសភា​នឹងពិនិត្យអនុម័តលើគំរោងច្បាប់ចំនួន១០​សេចក្តីសំរេចចិត្តចំនួន១និង​ផ្ដល់មតិឲ្យគំរោងច្បាប់ចំនួន៧ផ្សេងទៀត។​ រដ្ឋសភាក៏ពិភាគ្សាផ្ដល់មតិនិង​អនុម័តលើរបាយការណ៍របស់រដ្ឋាភិបាលវាយតំលៃបំពេញបន្ថែមលទ្ធផល អនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងថវិការរដ្ឋឆ្នាំ២០១២ ការអនុវត្តផែនការ​អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងថវិការរដ្ឋឆ្នាំ២០១៣ ជាដើម។ ប្រធានខុទ្ទកាល័យ​ រដ្ឋសភា Nguyen Hanh Phuc បានឲ្យដឹងថា ក្រៅពីការងារជាប្រចាំនោះ នៅ​សម័យ​ប្រជុំលើកនេះមានខ្លឹមសារសំខាន់មួយចំនួន។          “ជាពិសេសក្នុងសម័យប្រជុំលើកនេះរដ្ឋសភាបានផ្ដល់មតិលើពង្រាងធ្វើវិ​សោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២។ យើងខ្ញុំនឹងដាក់ជូនរដ្ឋសភានូវឯកសារ​ប្រមាណ​១៥០ទំព័រដោះស្រាយមតិរបស់ប្រជាជនអំពីខ្លឹមសារនេះ។ នេះជាការងារ​បរានុម័ត ប្រជាធិបតេយ្យ។ ក្រៅពីនោះ ក្នុងសម័យប្រជុំលើកទី៥នេះ រដ្ឋសភាក៏​ពិភាគ្សា ​អនុម័តលើច្បាប់ដីធ្លី។ នេះក៏ជាច្បាប់ដ៏សំខាន់ទាក់ទិនដល់សេដ្ឋកិច្ច​សង្គម​នយោបាយនិងត្រូវបានប្រជាជនយកចិត្តទុកដាក់។ នេះក៏ជាលើកដំបូងនៅសម័យ​ប្រជុំរដ្ឋសភាដំណើរការបោះឆ្នោតទំនុកទុកចិត្តចំពោះបណ្ដាដំណែងដែលរដ្ឋសភា ជ្រើសរើសនិងអនុម័ត៕”