សន្និសីទកំពូល ECO អំពាវនាវបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
02/03/2017 11:18
(VOVworld) – នាថ្ងៃទី ១ មិនា សន្និសីទកំពូលអង្គការ សហប្រតិបត្តិការសេដ្ឋកិច្ច (ECO) លើកទី ១៣ បាន អនុម័តលើសេចក្តីថ្លែងការណ៍ទីក្រុង Islamabad និង ទស្សនៈវិស័យ ECO ឆ្នាំ ២០២៥ ក្នុងនោះ សង្កត់ធ្ងន់ ទៅលើសារៈសំខាន់នៃ ការបង្កើនកិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ច ថាមពល ហេដ្ឋារចនាសម្ព័ន្ធ និងទេសចរណ៍។

សន្និសីទកំពូល ECO អំពាវនាវបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច (VNA) (VOVworld) – នាថ្ងៃទី ១ មិនា សន្និសីទកំពូលអង្គការសហប្រតិបត្តិការសេដ្ឋកិច្ច (ECO) លើកទី ១៣ បានអនុម័តលើសេចក្តីថ្លែងការណ៍ទីក្រុង Islamabad និង ទស្សនៈវិស័យ ECO ឆ្នាំ ២០២៥ ក្នុងនោះ សង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការ បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ថាមពល ហេដ្ឋារចនាសម្ព័ន្ធ និងទេសចរណ៍។ សេចក្តីថ្លែងការណ៍បានលើកច្បាស់ថា៖ បណ្ដាប្រទេសជា សមាជិកនឹងពិនិត្យមើលការបង្កើតទីផ្សារអគ្គីសនីតំបន់ដោយមានការផ្សា ភ្ជាប់ បណ្តាញអគ្គីសនីធំបំផុតក្នុងតំបន់។ ឯកសារនេះក៏បានដាស់តឿនការ បង្កើនកិច្ច សហប្រតិបត្តិការក្នុងតំបន់លើវិស័យថាមពលផងដែរ។ តំណាង នៃប្រទេសជា សមាជិក ECO ចំនួន ១០ (រួមមាន ប៉ាគីស្ថាន អាប់ហ្គានីស្ថាន កាហ្សាក់ស្ថាន ។ល។) និងចិនបានចូលរួមសន្និសីទកំពូលលើកនេះ៕
Related






