សន្និសីទកំពូលទ្វីបអាមេរិកលើកទី ៧ បានបើកជាផ្លូវការ
11/04/2015 08:37
(VOVworld) – នាយប់ថ្ងៃទី ១០ មេសា សន្និសីទកំពល់ទ្វីប អាមេរិកលើកទី ៧ (OAS) បានបើកជាផ្លូវការនៅប៉ាណាម៉ា ដោយមានការចូលរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេស ចំនួន ៣៥ ក្នុងតំបន់ រួមជាមួយអគ្គលេខាធិការ អ.ស.ប. លោក Ban Ki Moon និងអគ្គលេខាធិការអង្គការបណ្ដា ប្រទេសអាមេរិក លោក Jose Miguel Insulza ។

សន្និសីទកំពូលទ្វីបអាមេរិកលើកទី ៧ បានបើកជាផ្លូវការ (Image: VNA) (VOVworld) – នាយប់ថ្ងៃទី ១០ មេសា សន្និសីទកំពល់ទ្វីបអាមេរិកលើកទី ៧ (OAS) បានបើកជាផ្លូវការនៅប៉ាណាម៉ាដោយមានការចូលរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃ ប្រទេសចំនួន ៣៥ ក្នុងតំបន់ រួមជាមួយអគ្គលេខាធិការ អ.ស.ប. លោក Ban Ki Moon និងអគ្គលេខាធិការអង្គការបណ្ដាប្រទេសអាមេរិក លោក Jose Miguel Insulza ។ ក្រោម ប្រធានបទ “ភាពសម្បូររុងរើងជាមួយយុត្តិធម៌៖ ការសាកល្បងក្នុងកិច្ចសហប្រតិ បត្តិការនៅទ្វីបអាមេរិក” បណ្ដាថ្នាក់ដឹកនាំនឹងពិភាក្សាអំពីការសាកល្បងថ្មីៗលើវិស័យ អប់រំថាមពលអន្តោប្រវេសនិងសន្តិសុខ។ បញ្ហាស្នូលមួយដែលនឹងត្រូវបានពិភាក្សា ក្នុង សន្និសីទលើកនេះគឺទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងវ៉ែណេស៊ុយអេឡា គោលនយោបាយត្រួតពិនិត្យការជញ្ឌូរគ្រឿងញៀណនៅប្រទេសអាមេរិកកណ្ដាល មួយចំនួន និងប្រជុំកោះជំលោះរវាង Argentina និងអង់គ្លេស។ មុនពេលសន្និសីទលើក នេះ ប្រធានរដ្ឋគុយបា លោក Raul Castro និងប្រធានាធិបតីអាមេរិក លោក Barack Obama បានចាប់រលាក់ដៃនិងថតរូបជាមួយគ្នា ក៏ដូចជា ជួបសំណះសំណាលជាមួយ ប្រធានាធិបតី Ecuador លោក Rafael Correa ផងដែរ៕
Related







