VOV WorldVOV World
សន្និសីទកំពូលនៃថ្នាក់ដឹកនាំអាមេរិកខាងជើងត្រូវបានប្រារព្វឡើងនៅម៉ិចសីក
20/02/2014 11:29
(VOVworld)-នាព្រឹកថ្ងៃទី២០កុម្ភៈតាមម៉ោងវៀតណាម នៅទីក្រុង Toluca របស់ម៉ិចសិក
សន្និសីទកំពូលនៃថ្នាក់ដឹកនាំអាមេរិកខាងជើងត្រូវបានប្រារព្វឡើងនៅម៉ិចសីក
ថ្នាក់ដឹកនាំអាមេរិក ម៉ិចសិក និងកាណាដាចំពោះមុខសន្និសីតកំពូល (រូបថតៈ Reuters) (VOVworld)-នាព្រឹកថ្ងៃទី២០កុម្ភៈតាមម៉ោងវៀតណាម នៅទីក្រុង Toluca របស់ ម៉ិចសិក សន្និសីទកំពូលលើកទី៧ថ្នាក់ដឹកនាំប្រចាំតំបន់ អាមេរិកខាងជើង ត្រូវបានប្រារព្វឡើងដោយមានការចូលរួមរបស់ប្រធានាធិបតីម្ចាស់ផ្ទះលោក Enrique Pena Nieto ប្រធានាធិបតីអាមេរិកលោក Barack Obama និងនាយករដ្ឋ មន្រ្តីកាណាដា លោក Stephen Harper។         ប្រធានបទសំខាន់នៃសន្និសីទលើកនេះ ផ្តោតទៅលើវិស័យសេដ្ឋកិច្ច ពាណិជ្ជ កម្ម ពិសេសគឺសហប្រតិបត្តិការអំពីថាមពល សំដៅស្វែងរកបែបផែន សហប្រតិ​បត្តិការថ្មីបន្ទាប់ពីរយៈពេល២០ឆ្នាំចុះហត្ថលេខា និងអនុវត្តន៍កិច្ចព្រម ព្រៀង ពាណិជ្ជកម្មសេរីអាមេរិកខាងជើង (NAFTA)។ ប៉ុន្តែថ្នាក់ដឹកនាំទាំងអស់ នេះក៏បានប្រឈមមុខនឹងបញ្ហាស្មុគស្មាញមួយចំនួន ក្នុងនោះមានការ អនុម័ត លើកំណែទម្រង់អន្តោប្រវេសន៍រវាងអាមេរិកនិងម៉ិកសិកជាដើម៕

More