សន្និសីទនៃក្រុមបណ្ដាមិត្តរបស់ស៊ីរីបានបើកនៅប្រទេស Jordan
23/05/2013 10:31
(VOVworld) – នាថ្ងៃទី ២២ ឧសភា ក្រុម “បណ្ដាមិត្តរបស់ស៊ីរី” រួមមាន អាមេរិកនិង ប្រទេសសម្ព័ន្ធមិត្តអារ៉ាប់និងអឺរ៉ុបបាន ដំណើរការកិច្ចប្រជុំនៅទីក្រុង Amman ប្រទេស Jordan។

(VOVworld) – នាថ្ងៃទី ២២ ឧសភា ក្រុម “បណ្ដាមិត្តរបស់ស៊ីរី” រួមមាន អាមេរិកនិង ប្រទេសសម្ព័ន្ធមិត្តអារ៉ាប់និងអឺរ៉ុបបានដំណើរការកិច្ចប្រជុំនៅទីក្រុង Amman ប្រទេស Jordan។ កិច្ចប្រជុំនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២២ ដល់ទី ២៣ ឧសភា។ តាមសេចក្តី ប្រកាសសារព័ត៌មានដែលត្រូវបាននាំចេញបន្ទាប់ពីកិច្ចប្រជុំលើកនេះ រដ្ឋមន្ត្រីការ បរទេសនៃប្រទេសចំនួន ១១ ប្រទេសបានអំពាវនាវឲ្យប្រធានាធិបតីស៊ីរី លោក Bashar al-Assad លាលែងពីដំណែង ដើម្បីបញ្ឈប់ស្ថានភាពអំពើហឹង្សារ នាបច្ចុប្បន្ន ព្រមទាំង រៀបចំការចរចារដើម្បីបង្កើតរដ្ឋាភិបាលផ្ទេប្តូរនៅស៊ីរី។ បណ្ដាប្រទេសនេះ ក៏បានចាត់ទុកថា៖ ត្រូវបង្កើតក្របខ័ណ្ឌពេលវេលាជាក់ស្តែងដើម្បី រដ្ឋាភិបាលផ្ទេប្តូរ ថ្មីនៅស៊ីរីអាចគ្រប់គ្រងបានសិទ្ធិអំណាច កំលាំងកងទ័ព ប៉ូលីស្តនិង ក្បាលម៉ាស៊ីន ចារកម្ម ផងដែរ។ សេក្តីថ្លែងការនៃក្រុម “បណ្ដាមិត្តរបស់ស៊ីរី” បាន លើកច្បាស់ថា៖ ប្រសិនបើ រដ្ឋាភិបាលនៃប្រធានាធិបតី Assad មិនទទួលបាន ការព្រមពៀងផ្ទេប្តូរ សិទ្ធិអំណាច នោះគឺ អាមេរិកនិងបណ្ដាប្រទេសសម្ព័ន្ធមិត្តលោកខាងលិចនឹងបន្ត គាំទ្រភាគីប្រឆាំងដល់ពេលណារដ្ឋាភិបាលផ្ទេប្តូរមួយត្រូវបង្កើតឡើង៕ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry បានចូលរួមកិច្ចប្រជុំលើកនេះ។ (Image: VOV online)
Related





