VOV WorldVOV World
សន្និសីទអំពីយថាទស្សន៍ថាមពលនុយក្លេអ៊ែរនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក
31/08/2016 09:01
(VOVworld) - នាថ្ងៃទី៣០ សីហា សន្និសីទអន្តរជាតិ អំពីយថាទស្សន៍ថាមពលនុយក្លេអ៊ែរនៅតំបន់អាស៊ី- ប៉ាស៊ីហ្វិក បានប្រារព្ធនៅរដ្ឋធានីម៉ានីល ប្រទេស ហ្វីលីពីន។
សន្និសីទអំពីយថាទស្សន៍ថាមពលនុយក្លេអ៊ែរនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក
(VOVworld) - នាថ្ងៃទី៣០ សីហា សន្និសីទអន្តរជាតិអំពីយថាទស្សន៍ថាមពល នុយក្លេអ៊ែរនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក បានប្រារព្ធនៅរដ្ឋធានីម៉ានីល ប្រទេស ហ្វីលីពីន។សន្និសីទដែលប្រព្រឹត្តទៅក្នុងរយៈពេល៣ថ្ងៃនេះ នឹងពិភាគ្សាអំពី សក្ដានុភាពនិងសារសំខាន់នៃថាមពលនុយក្លេអ៊ែរក្នុងការបង្កើនប្រភពថាមពល ក៏ដូចជាអំពីការសាកល្បងក្នុងការអភិវឌ្ឍន៍គោលនយោបាយចាំបាច់និងកម្មវិធី នុយក្លេអ៊ែរប្រកបដោយប្រសិទ្ធិភាព។ចូលរួមសន្និសីទលើកនេះមានតំណាងមកពី ប្រទេសសមាជិកនៃស្ថាប័នថាមពលបរិមាណូអន្តរជាតិ (IAEA) ព្រមទាំង ស្ថាប័ន អង្គការជាតិនិងអន្តរជាតិទៀតផង៕