សន្និសីទអនាគតទ្វីបអាស៊ីត្រូវបានប្រារព្វឡើងនៅជប៉ុន
23/05/2013 10:28
(VOV)_ សន្និសីទអនាគតទ្វីបអាស៊ី លើគទី ១៩ ត្រូវបានបើកជាផ្លូវការនៅទីក្រុងតូក្យូ (ជប៉ុន) នាថ្ងៃទី ២៣ ឧសភា។ ចូលរួមសន្និសីទលើកនេះ មានថ្នាក់ដឹកនាំរបស់បណ្ដារដ្ឋាភិបាល អង្គភាពអាជីវកម្ម អង្គការអន្តរជាតិ …។ល។

(VOV)_ សន្និសីទអនាគតទ្វីបអាស៊ី លើគទី ១៩ ត្រូវបានបើកជាផ្លូវការនៅ ទី ក្រុងតូក្យូ (ជប៉ុន) នាថ្ងៃទី ២៣ ឧសភា។ ចូលរួមសន្និសីទលើកនេះ មានថ្នាក់ ដឹកនាំរបស់ បណ្ដារដ្ឋាភិបាល អង្គភាពអាជីវកម្ម អង្គការអន្តរជាតិ …។ល។ គណះប្រតិភូវៀតណាម ដឹកនាំដោយឧបនាយករដ្ឋមន្ត្រី Nguyen Thien Nhan បានអញ្ជើញចូលរួមសន្និសីទលើកនេះ។ ដោយប្រធានបទ÷ ទ្វីបអាស៊ី ស្វែងរក បណ្ដាការបោះ ជំហានក្នុងទំនាក់ទំនង និងធ្វើសមាហរណកម្មខ្លាំងក្លាជាង បណ្ដាដំណាងចូលរួមន្និសីទ នឹងពិភាក្សាអំពីបណ្ដាបញ្ហាដែលទាក់ទិនដល់ការ ធ្វើ សមាហរណកម្ម អភិវឌ្ឍន៍សេដ្ឋកិច្ច និងបណ្ដាការលំបាកសាកល្បង ចំពោះ សន្និសុខក្នុងតំបន់ …ជាដើម៕ ឧបនាយករដ្ឋមន្ត្រី Nguyen Thien Nhan (http://bptv.vn/) ក៏ក្នុងថ្ងៃនេះដែរ នាយករដ្ឋមន្ត្រីជប៉ុន Abe Shinzo បានទទួលជួបសន្ទនាឧបនា យករដ្ឋមន្ត្រីវៀតនាម លោក Nguyen Thien Nhan។ នៅទីនេះ ភាគីទាំងពីរបានឯក ភាព សហប្រតិបត្តិ ការយ៉ាងជិតស្និទ្ធជាមួយគ្នាដើម្បីនាំទំនាក់ទំនងដៃគូរយុទ្ធសា ស្ត្ររវាង ប្រទេសទាំងពីរកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។ ក៏ក្នុងថ្ងៃនេះដែរ ឧបនាយករដ្ឋមន្ត្រីវៀតនាម លោក Nguyen Thien Nhan បាន មាន ជំនួបធ្វើការជាមួយប្រធានស្ថាប័នសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រធានសម្ព័ន្ធសមាជិកសភាមិត្តភាព វៀតនាម-ជប៉ុន Toshihiro Nikai ទទួលជួបថ្នាក់ ដឹក នាំវេទិកាសេដ្ឋកិច្ចជប៉ុន-វៀតណាម…ទៀតផង៕
Related





