VOV WorldVOV World
សន្និសីទរដ្ឋមន្រ្តីការបរទសអាស៊ានលើកទី៤៥ បើកនៅរាជធានីភ្នំពេញ
09/07/2012 10:16
Vov-​សន្និសីទថ្នាក់រដ្ឋមន្រ្តីការបរទេសបណ្តាប្រទេស អាស៊ាន​លើកទី​៤៥​បាន បើកនៅរាជធានីភ្នំពេញ (កម្ពុជា)នៅព្រឹកថ្ងៃទី​៩​កក្តដា​។ ថ្លែងមតិបើកសន្និសីទ សម្តេច នាយករដ្ឋមន្រ្តីកម្ពុជាហ៊ុនសែនអះអាងថា
សន្និសីទរដ្ឋមន្រ្តីការបរទសអាស៊ានលើកទី៤៥ បើកនៅរាជធានីភ្នំពេញ
រដ្ឋមន្រ្តីការបរទេសវៀតណាម​ Pham Binh Minhនៅសន្និសីទ​(រូវថត៖Internet) Vov-​សន្និសីទថ្នាក់រដ្ឋមន្រ្តីការបរទេសបណ្តាប្រទេសអាស៊ាន​លើកទី​៤៥​ បាន បើកនៅរាជធានីភ្នំពេញ(កម្ពុជា)នៅព្រឹកថ្ងៃទី​៩​កក្តដា​។ ថ្លែងមតិបើក សន្និសីទសម្តេច នាយករដ្ឋមន្រ្តីកម្ពុជាហ៊ុនសែនអះអាងថា៖ក្រោយរយះពេល​ ៤៥ឆ្នាំគិត តាំងពីថ្ងៃបង្កើត អាស៊ានថ្ងៃនេះបានក្លាយទៅជាអង្គការនយោបាយ នឹងសេដ្ឋកិច្ច ១​សកម្មធ្វើសមាហរណ្ណកម្ម​ សមាជិក១មានកិត្យានុភាពជាច្រើន នៅទ្វីបអាស៊ី​ នឹងជាដៃគូយុទ្ធសាស្រ្ត​សំខាន់១របស់បណ្តាប្រទេសមហាអំណាច នឹងអង្គការធំៗ នៅលើសកលលោក។បណ្តាសមិទ្ធិដ៏ធំធេងរបស់អាស៊ានគឺជា លទ្ធផលនៃកិច្ច សន្យានឹងឆន្ទះនយោបាយខ្លាំងក្លារបស់បណ្តាប្រទេសជា សមាជិកតាមស្មារតីឯកភាព​នឹងសាមគ្គីភាព​ មិត្តភាពនឹងកិច្ចសហប្រតិបត្តិការ។ស្មារតីនេះកាន់តែត្រូវ បានអះអាងតាមរយះប្រធានបទដែលបានប្រទេសម្ចាស់ ផ្ទះកម្ពុជាជ្រើសរើសសំរាប់ឆ្នាំប្រធាន២០១២របស់ខ្លួនថា៖​អាស៊ាន៖សហគមន៏ តែ១​ វាសនាតែ១។ សម្តេចនាយករដ្ឋមន្រ្តីហ៊ុនសែនចាត់ទុកថា៖ការរក្សាសន្តិ- ភាពនឹងសន្តិសុខក្នុង តំបន់គឺជាលក្ខ័ណដែលមិនអាចខ្វះចំពោះភាពសម្ពូររុង រឿងនឹងការអភិវឌ្ឌ្យន៏ របស់អាស៊ានទាំងមូលបានឡើយ។​អាស៊ានត្រូវការបន្ត បង្ហាញឲ្យឃើញនូវសមត្ថ ភាពរបស់ខ្លួន ត្រូវការពង្រីកប្រសិទ្ធភាពរបស់បណ្តា ឧបករណ៏នឹងយន្តការនា សព្វថ្ងៃសំដៅធានាសន្តិសុខនឹងសន្តិភាពនៅក្នុងតំបន់ ដូចជាសន្ធិសញ្ញាស្និទ្ធ ស្នាលនឹងសហប្រតិបត្តិការ​​សន្ធិសញ្ញាស្តីពីតំបន់អាស៊ី- អាក្នេយ៏្យគ្មានអាវុធនុយក្លេ អ៊េរ​ សេចក្តីថ្លែងការណ៏ស្តីពីក្រមប្រតិបត្តិសំរាប់ភាគី នៅសមុទ្រខាងកើត(DOC)​វេទីការប្រចាំតំបន់អាស៊ាន(ARF)​នឹងសន្និសីទថ្នាក់ រដ្ឋមន្រ្តីការពារប្រទេស អាស៊ានបើកទូលាយ ( ADMM+) ។ល។ ក្រោយពីពិធីបើកបណ្តារដ្ឋមន្រ្តីការបរទេសអាស៊ានបានប្រជុំពេញអង្គមុន ពេលប្រជុំសម័យចង្អៀតនារសៀលថ្ងៃដដែល​៕

More