សន្និសីទសន្ទនាតុមូលវៀតណាម-អាមេរិកអំពីជាតិគីមីព័ណ៌លឿងទុំ/dioxin
21/04/2014 10:38
(VOVworld)-សន្និសីទតុមូលលើកទី២នៃក្រុមសន្ទនា វៀតណាម-អាមេរិកស្តីអំពីជាតិគីមីពុលព័ណ៌លឿង ទុំ/dioxin នាថៃ្ងទី២១មេសានៅទីក្រុង Bien Hoa

តំណាងចូលរួមសន្និសីទពិភាក្សាអំពីផែនការសកម្មភាពនាពេលខាងមុខ (រូបថតៈ nhandan.com) (VOVworld)-សន្និសីទតុមូលលើកទី២នៃក្រុមសន្ទនាវៀតណាម-អាមេរិកស្តីអំពី ជាតិគីមីពុលព័ណ៌លឿងទុំ/dioxin នាថៃ្ងទី២១មេសានៅទីក្រុង Bien Hoa (ភាគ ត្បូងវៀតណាម)បានវាយតម្លៃចំពោះរាល់សកម្មភាពក្នុងការជំនះពុះពារលើផល វិបាកដោយជាតិគីមីពុលព័ណ៌លឿងទុំ/dioxin វៀតណាមនាពេលកន្លងមកព្រម ទាំងស្នើររាល់វិធានការជម្រុញការដោះស្រាយបញ្ហានេះប្រកបដោយប្រសិទ្ធភាព នាពេលខាងមុខ។ រួមជាមួយគ្នានោះ នាប៉ុន្មានឆ្នាំជិតៗនេះ រដ្ឋាភិបាលអាមេរិកក៏ មានកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងការដោះស្រាយបញ្ហាពោលខាង លើ ជាពិសេសគំរោងការបោសសំអាតព្រលានយន្តហោះ Da Nang ក៏កំពុងបាន អនុវត្តន៍ផងដែរ។ តំណាងសម្ព័ន្ធសមាគមន៍ជនពិការវៀតណាមចាត់ទុកថា អតីតទាហានអាមេរិកដែលធ្លាប់ចូលរួមសង្គ្រាមនៅវៀតណាមសុទ្ធតែទទួល បានប្រាក់សំណង ដោយរងឥទ្ធិពលរបស់ជាតិគីមីពុលពណ៌លឿងទុំ/dioxin ដោយហេតុនេះជនរងគ្រោះដោយជាតិគីមីពុលរបស់វៀតណាមក៏បានទទួល គោលនយោបាយសុខុមាលភាពសង្គមពីរដ្ឋាភិបាលឬពីភាគីដែលបង្កផល វិបាកនេះជាផ្ទាល់ផងដែរ៕
Related





