ស.ប.បកូរ៉េបង្កើតអង្គភាពកាំជ្រួចមីស៊ីលឆ្លងទ្វីបថ្មី
15/02/2016 08:34
(VOVworld) - រដ្ឋាភិបាលកូរ៉េខាងត្បូងនាថ្ងៃទី១៤ កុម្ភៈ បានឲ្យដឹងថា ស.ប.បកូរ៉េបានបង្កើតអង្គភាពយោធាថ្មី មានឈ្មោះថា កងពលតូច KN-០៨ ដើម្បីដំណើរការ បាញ់កាំជ្រួចមីស៊ីលឆ្លងទ្វីបលើដីគោក។

(VOVworld) - រដ្ឋាភិបាលកូរ៉េខាងត្បូងនាថ្ងៃទី១៤ កុម្ភៈបានឲ្យដឹងថា ស.ប.បកូរ៉េ បានបង្កើតអង្គភាពយោធាថ្មីមានឈ្មោះថា កងពលតូច KN-០៨ ដើម្បីដំណើរការ បាញ់កាំជ្រួចមីស៊ីលឆ្លងទ្វីបលើដីគោក។បំរ៉ែបំរួលនេះបានសរឲ្យឃើញថា ព្យុង យ៉ាងកំពុងខិតមកជិតដល់ការដាក់ពង្រាយប្រភេទអាវុធនេះក្នុងអនាគត។នា សប្ដាហ៍មុន នាយកស្ថាប័នស៊ើបការសម្ងាត់អាមេរិកលោក James Clapper បាន អះអាងថា ស.ប.បបានបោះជំហានដំបូងតាមទិសដាក់ពង្រាយមីស៊ីល KN-០៨ ដែលជាប្រភេទអាវុធរយៈចំងាយបាញ់យ៉ាងហោចណាស់១ម៉ឺនគីឡូមែត្រ។ ប្រភេទមីស៊ីលនេះត្រូវបានព្យុងយ៉ាងឲ្យបង្ហាញមុខជាលើកដំបូងក្នុងការព្យុះហ យាត្រានាខែមេសាឆ្នាំ២០១២ក្នុងឱកាសរំលឹកខួបលើកទី១០០ទិវាកំណើតបស់ អតីតប្រធានរដ្ឋស.ប.បលោក Kim Il-sung៕
Related






