VOV WorldVOV World
សប្តាហ៍សន្តិសុខស្បៀងអាហារ APEC ២០១៧ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១៨ ដល់ ថ្ងៃទី ២៥ សីហា
17/08/2017 08:22
(VOVWORLD) -ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២៥ សីហា ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមនឹងរៀបចំសប្តាហ៍សន្តិសុខស្បៀងអាហារ និងកិច្ចសន្ទនាគោលនយោបាយជាន់ខ្ពស់ស្ដីពី សន្តិសុខស្បៀងអាហារ និងកសិកម្មប្រកបដោយនិរន្តរភាព បន្សាំនឹងបម្រែបម្រួលអាកាសធាតុនៅទីក្រុង Can Tho ភាគខាងត្បូងវៀតណាម ក្នុងក្របខ័ណ្ឌឆ្នាំ APEC ២០១៧។
សប្តាហ៍សន្តិសុខស្បៀងអាហារ APEC ២០១៧ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១៨ ដល់ ថ្ងៃទី ២៥ សីហា
 សប្តាហ៍សន្តិសុខស្បៀងអាហារ APEC ២០១៧ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១៨ ដល់ ថ្ងៃទី ២៥ សីហា ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២៥ សីហា ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមនឹងរៀបចំសប្តាហ៍សន្តិសុខស្បៀងអាហារ និងកិច្ចសន្ទនាគោលនយោបាយជាន់ខ្ពស់ស្ដីពី សន្តិសុខស្បៀងអាហារ និងកសិកម្មប្រកបដោយនិរន្តរភាព បន្សាំនឹងបម្រែបម្រួលអាកាសធាតុនៅទីក្រុង Can Tho ភាគខាងត្បូងវៀតណាម ក្នុងក្របខ័ណ្ឌឆ្នាំ APEC ២០១៧។ នេះគឺជាឱកាសសម្រាប់ផ្នែកកសិកម្មវៀតណាមឧទ្ទេសនាម  និងផ្សព្វផ្សាយជាមួយបណ្ដខឿនសេដ្ឋកិច្ច APEC និងបណ្ដាទីផ្សារនាំចូលកសិកម្មសក្ដានុភាពផ្សេងៗរបស់វៀតណាម ស្ដីពីសកម្មភាព និងផលិតផលកសិកម្មវៀតណាម។         បណ្ដាសកម្មភាព ព្រឹត្តិការណ៍សំខាន់ៗនៅសប្តាហ៍សន្តិសុខស្បៀងអាហារ APEC ២០១៧ នៅ Can Tho រួមមាន៖ កិច្ចសន្ទនាគោលនយោបាយជាន់ខ្ពស់ស្ដីពី សន្តិសុខស្បៀងអាហារ និងកសិកម្មប្រកបដោយនិរន្តរភាព បន្សាំនឹងបម្រែបម្រួលអាកាសធាតុ  កិច្ចសន្ទនារវាងបណ្ដារដ្ឋមន្ត្រី និងបណ្ដា CEO ស្ដីពីការប្រើប្រាស់មានការទទួលខុសត្រូវធនធានធម្មជាតិ។ គោលដៅនៃសប្តាហ៍សន្តិសុខស្បៀងអាហារគឺបង្កើនកិច្ចសហប្រតិបត្តិការ និងជួយឧបត្ថម្ភគ្នាទៅវិញទៅមកនៅក្នុងតំបន់ APEC ដើម្បីកសាង និងអភិវឌ្ឍន៍វិស័យកសិកម្មប្រកបដោយនិរន្តរភាព និងឆ្លាត បន្សាំនឹងបម្រែបម្រួលអាកាសធាតុ និងធានាឲ្យ សន្តិសុខស្បៀងអាហារ កិច្ចសហប្រតិបត្តិការលើវិស័យផ្ទេរប្រគល់វិទ្យាសាស្ត្រ បច្ចេកវិទ្យា បច្ចេកទេស និងស្រាវជ្រាវការប្រើប្រាស់បច្ចេកវិទ្យាជីវសាស្ត្រក្នុងវិស័យកសិកម្ម។ តាមការរំពឹងទុក បញ្ចប់សប្តាហ៍ស្បៀងអាហារ បណ្ដារដ្ឋមន្ត្រីទទួលបន្ទុកកសិកម្មតំបន់ APEC និងអនុម័ត "សេចក្តីថ្លែងការណ៍ Can Tho ស្ដីពីពីការបង្កើន សន្តិសុខស្បៀងអាហារ និងកសិកម្មប្រកបដោយនិរន្តរភាព បន្សាំនឹងបម្រែបម្រួលអាកាសធាតុ”៕

More